ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

អាវុធត្រៀមបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក ដែលហោះចូលដែនអធិបតេយ្យកម្ពុជា បានតម្លើងរួចរាល់ហើយ, គិតត្រឹមម៉ោងជិត៦ល្ងាចនេះ គ្មានយន្ដហោះទាំងនោះចូលដីកម្ពុជាទៀតឡើយ

អាវុធត្រៀមបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក ដែលហោះចូលដែនអធិបតេយ្យកម្ពុជា បានតម្លើងរួចរាល់ហើយ, គិតត្រឹមម៉ោងជិត៦ល្ងាចនេះ គ្មានយន្ដហោះទាំងនោះចូលដីកម្ពុជាទៀតឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(មណ្ឌលគិរី-រតនគិរី)៖ អាវុធទំនើបៗជាច្រើនដើម ដែលត្រៀមបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលតែងហោះរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងខេត្តជាប់ព្រំដែនប្រទេសវៀតណាមនោះ បានតម្លើងរួចរាល់ហើយ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន  ទីតំបន់ព្រំដែនកម្ពុជា-វៀតណាម នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ បានអះអាងថា ក្រោយទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ភ្លាមៗកាលពីព្រឹកមិញ មានការដឹកនាំកិច្ចប្រជុំបន្ទាន់មួយបន្ថែមទៀត ដើម្បីត្រៀមរៀបចំផែនការក្នុងការបើកប្រតិបត្តិការបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើកដែលហោះចូលទឹកដីកម្ពុជា។

កិច្ចប្រជុំបន្ទាន់នោះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះ នៃអគ្គបញ្ជាការ, នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការអង្គរក្ស និងលោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការយោធភូមិភាគ១ ព្រមទាំងនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀត។

នាយទាហានជាន់ខ្ពស់រូបនេះ បានអះអាងថា រហូតមកដល់វេលាម៉ោង៦ល្ងាចនេះ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយបញ្ជាក់ថា ឃើញមានវត្តមានយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ហោះចូលដែនអធិបតេយ្យរបស់កម្ពុជា ក្នុងខេត្តរតនគិរី និងមណ្ឌលគិរីទៀតនោះទេ។ ប៉ុន្ដែទោះជាយ៉ាងណា ប្រសិនឃើញមានយន្ដហោះនោះហោះមកទៀត កងកម្លាំងនឹងបាញ់ទម្លាក់ចោលភ្លាមៗតែម្ដង។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យកងទ័ពប្រើសំណាញ់មេឃដើម្បីបាញ់ទម្លាក់ដ្រូន ដែលហោះចូលទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ បន្ទាប់ពីឃើញមានការហោះហើរជាថ្មីម្តងទៀតចំនួន៧គ្រឿង កាលពីយប់មិញនេះ។ សម្តេចក៏បានបន្ទោសថា មេទ័ពកម្ពុជាហាក់ដូចជាស្លូតបូតពេក ដែលធ្វើឱ្យពួកភេរវកម្មទាំងនោះបានចិត្តហើយហ៊ានហោះចូលរំលោភអធិបតេយ្យភាពកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន។

ថ្លែងក្នុងពិធីជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «យប់មិញនេះ មក៥គ្រឿងទៀត អស់លោកសូម្បីតែអាវុធផ្ទុះមួយគ្រាប់ក៏អត់ផ្ទុះដែរ អស់លោកធ្វើមេទ័ពស្លូតពេកហើយ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយ អស់លោកត្រូវយក CKC បាញ់ កាំភ្លើងទៅណាអស់ទៅអាធំ ឥឡូវឡើងទៅហើយ កាំជ្រួចសម្រាប់បាញ់យន្តហោះ»។ សម្តេចបន្តថា «ចាប់ពីពេលនេះទៅតទៅ បើលោកឯងមិនផ្ទុះអាវុធ គឺមានរឿងជាមួយខ្ញុំ និយាយគ្នាឱ្យច្បាស់ អត់មានធ្វើស្លូតៗទេ»។

កម្លាំងយោធាព្រំដែនរបស់កម្ពុជា ក្នុងខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៧៖៥០នាទីយប់ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ មានដ្រូនប្រមាណចំនួន៧គ្រឿង បានហោះលើដីកម្ពុជា​ក្នុងភូមិ​សាស្ត្រ​ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលជាព្រំដែនរវាងកម្ពុជា និងវៀតណាម។ ដ្រូនប្រភេទនេះ បានហោះរំលោភបំពានចូលទឹកដីកម្ពុជា ប្រមាណ១សប្តាហ៍មកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា សង្ស័យថា ជារបស់ក្រុមភេរវកម្ម ដែលបោះបោរនៅប្រទេសវៀតណាម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.