ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាង ព្រះវិហារថ្មីវត្តគគីរ ស្រុករមាសហែក

ពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាង ព្រះវិហារថ្មីវត្តគគីរ ស្រុករមាសហែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាង ព្រះវិហារថ្មីវត្តគគីរ ស្រុករមាសហែក

ខេត្តស្វាយរៀង:លោកហុឹមចាន់ថន មេបញ្ជាការងកងរាជអាវុធហត្ថខេត្តតំណាងលោកសែវុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ញឹម សិលា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគគីរនិងលោកស៊ូម៉ុល អភិបាលស្រុករមាសហែកបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា កសាង ព្រះវិហារថ្មីវត្តគគីរ នាព្រឹកថ្ងៃ២៨ខែមិថុនាឆ្នាំ២០២៣។

លោក ញឹម សិលា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគគីរស្រុករមាសហែក បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់ លោកសៅសុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ដល់បងប្អូនលោកលោកស្រីដែលបានចូលរួមនាពេលនេះ។

លោកបន្តថា ប្រទេសជាតិសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់លើគ្រប់វិស័យពិសេសវិស័យពុទ្ធចក្រ ក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ដែលបានមកពីក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងរឹងមាំពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ហេតុដូចនេះហើយបានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ឋនានា របស់វិស័យព្រះពុទ្ធសាសនាត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស មិននឹកស្មានដល់ពិសេសព្រះវិហារថ្មីមួយនេះ ដែលកំពុងសាងសង់នឹងក្លាយទៅជាសមិទ្ធផលថ្មីមួយទៀត។

លោក បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមកម្លាំងសាមគ្គីគ្នាដើម្បីរក្សា ការពារសុខសន្តិភាពជូនប្រទេសជាតិឲ្យបានគង់វង្សនិង ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅថ្ងៃខាងមុខនេះ អោយបានគ្រប់ៗគ្នា។

បន្ទាប់មក លោកញឹម សិលា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគគីរនិងលោកស៊ូម៉ុល អភិបាលស្រុករមាសហែកក៏បានអញ្ជើញចូលរួម ពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងអាគារថ្មី ស្នាក់ការ គណបក្សប្រជាជនឃុំគគីរស្រុករមាសហែកផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.