ពួកញៀនល្បែង កំពង់ផ្កាប់មុខនិង ទីតាំងយូគីអនឡាញ គ្មានច្បាប់(អាជ្ញាប័ណ្ណ)
ខេត្តបាត់ដំបង,ស្រុកសំពៅលូន
👉ទីតាំងយូគី onlineខុសច្បាប់ ជ្រកក្រោម អាជ្ញាប័ណ្ណ ក្រុមហ៊ុនលាភមហាសម្បត្តិ ឡតុ ឯ.ក LEAPMORHASOMBATH LOTTO CO.LTD. ! វិញ្ញាបនប ផ្តល់សិទ្ធិលក់តំណាងភ្នាក់ងារលក់ប្រចាំ ខេត្ត បាត់ដំបង ឈោ្មះ ឈិត ពិសាល ដែលមានទីតាំងលើផ្លូវជាតិ៥៩ចម្ងាយប្រម៉ានជាង១០០មែត្រ ពីអធិការដ្ឋាននគបាលស្រុកសំពៅលូនស្ថិតក្នុងត្រពាំងលឹត,ឃុំសន្តិភាព,ស្រុកសំពៅលូន,ខេត្តបាត់ដំបង កំពង់បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋានទាំងក្មេងទាំងចាស់គ្រប់វ័យ និងសំបូរទៅដោយជនញៀនល្បែង ជាពិសេសទៅទៀតនោះ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលថ្ងៃត្រង់ ដោយគ្មានការបង្ក្រាប ទប់ស្កាត់ពី👮♂️សមត្ថកិច្ចក្នុងមូលដ្ឋានឡើយ.!។
👪ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងយូគី onlineមួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសចោរកម្មកើតឡើង ជាបន្តបន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់យូគី online ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់👮♂️ ឯកឧត្តមសាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក👮♂️អធិការដ្ឋាន នគរបាលស្រុក សំពៅលូន មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំង យូគី onlineខុសច្បាប់ខាងលើនេះផងទាន.! ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណនិង បច្ចកោណរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាទៅថ្ងៃមុខ។ភូមិឃុំមិនមានសុវត្ថភាព
ដោយ ទៀវ ដារិន




