ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៨,៣១៣នាក់ទៀត មកពីរោង​ចក្រ សហគ្រាស​ចំនួន​១៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានី​ភ្នំពេញ។ ជំនួប​សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយកន្លែង ស្ថិតនៅតំបន់ព្រៃស្ពឺ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំនៅថ្ងៃនេះចំថ្ងៃខួប៧២ឆ្នាំនៃថ្ងៃកំណើតបក្សប្រជាជនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាយុសម្តេច តិចជាថ្ងៃកំណើតបក្សតែមួយឆ្នាំប៉ុណ្ណោះ។ ដូច្នេះរឿងរ៉ាវប្រវត្តិសាស្ត្រខ្លះ សម្តេចក៏មិនបានដឹងនោះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចអំពាវនាវ ការជេរហែកហួររវាងអ្នកបែកបាក់គ្រួសារលែងសូវកើតមាន។ នៅតែវិទ្យុរបស់អាចារ្យអេ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងកត់សម្គាល់ថា កូនខ្លះមិនត្រឹមតែមិនចិញ្ចឹមឪពុកម្តាយនោះទេ ថែមទាំងប្តឹងទាមទារទ្រព្យឪពុកម្តាយទៀត។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណកម្មករ កម្មការិនី ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩។ ជាពិសេសទទួលយកការចាក់វ៉ាក់សាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះជួបជាមួយកម្មករ និយោជិត មិនមែនជារឿងចៃដន្យ ហើយក៏មិនមែនជាការជិះសេះមើលផ្កានោះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាធ្វើបាតុកម្មប៉ោង៣ភ្លឺនោះទេ។ សំឡេង ហូរ វ៉ាន់ នៅមាននៅឡើយទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនលើកលែងឱ្យលោក កឹម សុខា ព្រោះសម្តេចមិនទុកចិត្តបរទេស ដែលប្រើនយោបាយចាប់ដៃជាន់ជើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានជនបរទេសណា អាចមកជួយលោកស្រី សេង ធារី ហៅ អប្សរាក្បាលត្រងោលបាននោះឡើយ។

* សម្តេចតេជោ ​ហ៊ុន សែន បានថ្លែងថា បើពិភពលោកកាត់បន្ថយការផលិតសព្វាវុធត្រឹម៥០ភាគរយ មកផលិតបរិក្ខារពេទ្យ និងសម្ភារៈបម្រើការរស់នៅរបស់ប្រជាពលរដ្ឋ គឺល្អណាស់សម្រាប់មនុស្សជាតិលើពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនមែនជាគោលដៅនៃសង្គ្រាមអាវុធនុយក្លេអ៊ែរនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅមេទ័ពខ្មែរឱ្យដំឡើងកាំភ្លើងធំ ត្រៀមបាញ់កម្ទេចដ្រូន។ សម្តេចតេជោ បានថ្លែងថា នៅថ្ងៃនេះបើមិនមានផ្ទុះអាវុធទៀត នឹងមានរឿងជាមួយសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេទ័ពខ្មែរស្លូតពេកហើយ គេហោះចូលដីខ្មែរអត់មានផ្ទុះមួយគ្រាប់។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបាញ់សំណាញ់មេឃ១លាន ទៅ២លានគ្រាប់ កម្ទេចដ្រូនហោះលើដីកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន។

* សម្តេចតេជោ ហ៊ុន សែន សន្និដ្ឋានថា បច្ចាមិត្តដែលបង្ហោះដ្រូនចូលដីកម្ពុជា គឺជាក្រុមជនជាតិដេហ្កា ដែលជនក្បត់ជាតិបីជំនាន់ សម រង្ស៉ី បានចុះហត្ថលេខាជាមួយ។

* សម្តេចតេជោ ហ៊ុន សែន ដាក់ការសង្ស័យថា ក្រុមឧទ្ទាមដែលធ្វើភេរវកម្មនៅវៀតណាម ជាក្រុមជនជាតិដេហ្កា ដែលហ្វឹកហាត់នៅប្រទេសមួយក្នុងតំបន់ ហើយប្រើដីកម្ពុជាឆ្លងកាត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងសន្តិសុខជាតិមិនមែនជារឿងសាមញ្ញនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបណ្តាប្រទេសនានា ពិនិត្យមើលលើដ្រូនបង្ហោះចូលដីកម្ពុជា ព្រោះនេះជាការរំលោភបំពានអធិបតេយ្យកម្ពុជា។ សម្តេចតេជោ អះអាងថា ដ្រូននេះ មិនមែនជារបស់វៀតណាមនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង៩៖៤០នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.