ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាឃុំអូរអណ្តូង តម្លៃជាង ៥ម៉ឺនដុល្លារ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាឃុំអូរអណ្តូង តម្លៃជាង ៥ម៉ឺនដុល្លារ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាឃុំអូរអណ្តូង តម្លៃជាង ៥ម៉ឺនដុល្លារ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការថ្មី របស់គណបក្សប្រជាជនកម្ពុជាឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលចំណាយថវិកាសាងសង់ប្រមាណជិត ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ៗរូបផងដែរ ។

ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍បញ្ជាក់ថា៖ «ការដែលគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបានយូរអង្វែងជាងគេ ក៏ដោយសារមានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាជន ហើយគណបក្សប្រជាជនកម្ពុជា គឺកើតឡើងដោយប្រជាជន ជារបស់ប្រជាជន និងបម្រើផលប្រយោជន៍ទូទៅជូនប្រជាជនគ្រប់កាលៈទេសៈ» ដូចនេះយើងត្រូវនាំគ្នាប្តេជ្ញាចិត្តថាត្រូវស្រលាញ់ ការពារ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នាថ្ងៃទី ២៣ កក្កដា ២០២៣ ខាងមុខនេះអោយបានគ្រប់ៗគ្នាកុំបីខានឡើយ ជាពិសេសបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដឹកនាំកម្ពុជានាពេលអនាគត ។

បើតាមរបាយការណ៍របស់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមការងារចុះជួយឃុំអូរអណ្តូង បានអោយដឹងថា៖ អាគារទីស្នាក់ការបក្សឃុំអូរអណ្តូងដែលបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនេះ គឺសាងសង់ពីថ្មប្រក់ក្បឿង មានទទឹង ៩.១៦៨ម៉ែត្រ និងបណ្តោយ ២៧.១៦៨ម៉ែត្រ ដោយចំណាយថវិការសាងសង់សរុប ចំនួន ៤៧,៤៤៧ដុល្លារ ដែលជាថវិការចូលរួមពីសំណាក់លោក-លោកស្រីប្រធានក្រុមការងារតាមភូមិ-ឃុំអូរអណ្តូង និងសប្បុរសជននានាផងដែរ ៕ដោយ÷សេន តរ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.