ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញបញ្ចុះបឋមសិលាសាងសង់ អគារជំងឺមិនឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ កម្ពស់៣ជាន់ ដែលមានតម្លៃជិត២លានដុល្លារ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញបញ្ចុះបឋមសិលាសាងសង់ អគារជំងឺមិនឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ កម្ពស់៣ជាន់ ដែលមានតម្លៃជិត២លានដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក Song Yonggun នាយកគម្រោងកូហ្វី (KOFIH) ប្រចាំប្រទេសកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារជំងឺមិនឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ កម្ពស់៣ជាន់ ដែលមានតម្លៃ១លាន៧៨ម៉ឺនដុល្លារ ក្រោមជំនួយឥតសំណង របស់មូលនិធិថែទាំសុខភាពអន្តរជាតិ (KOFIH) នៃសាធារណរដ្ឋកូរ៉េ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ព្រមជាមួយនឹងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល ជាវិស័យអាទិភាពមួយ ដែលសម្ដេចយកចិត្តទុកដាក់ខ្ពស់ ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងសមិទ្ធផលថ្មីអាគារជំងឺមិនឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មួយខ្នង កម្ពស់៣ជាន់ មានទទឹង១៧,៥ម៉ែត្រ និងបណ្ដោយជាង៤០ម៉ែត្រ ដែលយើងទាំងអស់គ្នាកំពុងប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះ បានបង្ហាញពីសក្ខីភាព និងការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលយើង ពិសេសទឹកចិត្តមនុស្សធម៌របស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ តាមរយៈគម្រោងរបស់អង្គការ KOFIH។

លោកអភិបាលខេត្តបន្ថែមថា អគារខាងលើនេះ ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់ពុកម៉ែបងប្អូន ក្នុងការប្រើប្រាស់ ដើម្បីទទួលបានសេវាពិគ្រោះ ពិនិត្យ ថែទាំ និងព្យាបាលជំងឺ ជាពិសេសជំងឺមិនឆ្លង មានដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម…ជាដើម និងការទទួលបានសេវាកម្មផ្នែកសុខភាពផ្សេងៗទៀត។

ថ្លែងក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានពាំនាំនូវការសួរសុខទុក្ខ និងនឹករលឹកដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់។

លោករដ្ឋមន្ត្រីបានបន្ថែមថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់។

លោកសាស្ត្រាចារ្យ ក៏បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដែលកន្លងមក និងពេលបច្ចុប្បន្ន បានបម្រើបងប្អូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈល្អ ហើយក៏សូមឱ្យបន្តប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនេះបន្ថែមទៀត ធានា និងគ្រប់គ្រងឱ្យបាននូវការផ្តល់សេវាថែទាំសុខភាពបែបវេជ្ជសាស្ត្រ ប្រកបដោយគុណភាព សុវត្ថិភាព សុច្ចរិតភាព គុណធម៌ សមធម៌ និងតម្លាភាព។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ តាមរយៈគម្រោងរបស់អង្គការ KOFIH ដែលបានផ្តល់ជំនួយទាំងថវិកា សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាល ធនធានមនុស្សសុខាភិបាល រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតប្រព័ន្ឋសុខាភិបាលនៅកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.