ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក វង សូត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមតេ្តយ្យសិក្សាមួយខ្នងក្នុងសាលាបឋមសិក្សា ហេង សំរិន ស្ទឹងតូច ក្នុងស្រុកពញាក្រែក ចំណាយថវិកសរុបជិត៩ ម៉ឺនដុល្លារ

លោក វង សូត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមតេ្តយ្យសិក្សាមួយខ្នងក្នុងសាលាបឋមសិក្សា ហេង សំរិន ស្ទឹងតូច ក្នុងស្រុកពញាក្រែក ចំណាយថវិកសរុបជិត៩ ម៉ឺនដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ អគារមតេ្តយ្យសិក្សាមួយខ្នងក្នុងសាលាបឋមសិក្សា ហេង សំរិន ស្ទឹងតូច ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារគណបក្សថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងលោកជំទាវ តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន។ ដែលអគារមតេយ្យសិក្សានេះចំណាយថវិកាសរុបចំនួន៨៨,៥៦៣ ដុល្លារសហរដ្ឋអាមេរិក។

នៅក្នុងឱកាសនោះដែរ លោក វង សូត និងលោកជំទាវ បានជួយសាងសង់របងសាលារៀនបន្ថែមទៀត និងជួយឧបត្ថម្ភនូវសម្ភារប្រើប្រាស់មួយចំនួនទៀតសម្រាប់តម្រូវការក្នុងសាលារៀនផងដែរ តាមរយៈលោក ឧត្ដមសេនីយទោ ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

លោក វង សូត បានគូសបញ្ជាក់ថាបច្ចុប្បន្ននេះប្រទេសកម្ពុជាយើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងនេះក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនបានធ្វើឱ្យប្រទេសកម្ពុជាយើងទទួលបាននូវសុខសន្តិភាពនៅពេញផ្ទៃប្រទេស។ជាក់ស្តែងនៅក្នុងឃុំកក់ ស្រុកពញាក្រែកយើងនេះមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈក្នុងនោះមានផ្លូវជាតិលេខ៨ និងផ្លូវកៅស៊ូ ផ្លូវបេតុង ផ្លូវក្រួសក្រហម រួមទាំងវត្តអារាម មន្ទីរពេទ្យ សាលារៀន ហើយរហូតដល់សាលាមត្តេយ្យ ជាដើម។ ដែលកត្តាទាំងអស់នេះហើយទើបធ្វើអោយប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការប្រកបរបរ និងលើកស្ទួយជីវភាពប្រសើរឡើងថែមទៀត។

រដ្ឋមន្ដ្រី បន្តថាប្រទេសកម្ពុជានៅពេលខាងមុខទៀតនឹងមានស្ថានភាពកាន់តែល្អប្រសើរឡើងដោយសារតែរាជរដ្ឋាភិបាលមានគោលដៅអភិវឌ្ឍប្រទេសដោយនៅឆ្នាំ២០៣០ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ តាមរយៈការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពស្តីពីការអប់រំ ដោយឈរលើគោលការណ៍គុណភាព សមធម៌ បរិយាប័ន្ន ការសិក្សាពេញមួយជីវិត និងទាំងអស់គ្នា។

បើតាមរបាយការណ៍ លោក លី សុភាលីន អភិបាលស្រុកពញាក្រែកបានឱ្យដឹងថាដោយពិនិត្យឃើញ ការខ្វះខាតអគារសិក្សាសម្រាប់កុមារ កុមារីក្នុងភូមិស្ទឹងតូច និងភូមិក្បែរខាងនេះដែលត្រូវចូលរៀនថ្នាក់មតេយ្យសិក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានសម្រេចឧបត្ថម្ភកសាងអគារមតេយ្យសិក្សាថ្មី១ខ្នងមាន ៤ បន្ទប់ជូនដល់ចៅ ចៅទួតរបស់សម្តេចទាំងទ្វេតាមរយៈ ឯកឧត្តមរដ្ឋមន្ត្រី វង សូត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក និងលោកជំទាវ។ ដែលចំណាយថវិកាសរុបចំនួន៨៨,៥៦៣ ដុល្លារសហរដ្ឋអាមេរិក។

ឆ្លៀតក្នុងឱកាសរដ្ឋមន្ដ្រី ក៏បានសង្ឃឹមយ៉ាងមុតមាំថាគណបក្សប្រជាជនកម្ពុជាយើងនឹងមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋកាន់តែច្រើនលើសលុបថែមទៀតមកលើគណបក្សប្រជាជនកម្ពុជា។ ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោតសម្រាប់គូសនិងបោះឆ្នោត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.