អរគុណសន្តិភាព!អរគុណការអភិវឌ្ឍ! ពិធីសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់នូវសមិទ្ធផលថ្មីគឺអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល
ខេត្តស្វាយរៀង៖ នៅរឋៀលថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងក្រុមការងារ បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់/ក្រុង/ស្រុកទាំង៥ ដែលពិធីនេះបានប្រារព្ធធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា.ព្រឹទ្ធសភា និងអធិការកិច្ច។
(មានប្រសាសន៍ថ្លែងទៅកាន់អង្គពិធី)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកនូវការនឹករលឹក ផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់មន្ត្រីនគរបាលជាពិសេសគឺលោកនាយប៉ុស្តិ៍/លោកនាយប៉ុស្តិ៍រងឃុំ/សង្កាត់ នៅពេលដែលទទួលបានប៉ុស្តិ៍ថ្មីងាយស្រួលសម្រាប់ធ្វើការងារហើយក៏សូមមេត្តាគោរពភារកិច្ចបម្រើប្រជាពលរដ្ឋឲ្យបានល្អទាំងផ្នែកសន្តិសុខសង្គមបង្ក្រាបគ្រប់បទល្មើសដែលបង្កអសន្តិសុខក៏ដូចជាក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទត្រូវយកចិត្តទុកដាក់លើបញ្ហាភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល មិនតែប៉ុណ្ណោះសម្ដេចបានផ្ញើសេចក្តីនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ ដោយការគិតគូរនិងយកចិត្តទុកដាក់គ្រប់បែបយ៉ាងមិនថាតែប្រជាពលរដ្ឋនៅក្នុងឃុំ/សង្កាត់ទាំង៥ ដែលទទួលបានប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីនោះទេ ពោលគឺសម្ដេចសូមផ្ញើសេចក្តីនឹករលឹកដល់បងប្អូនប្រជាជនកម្ពុជាទូទាំងប្រទេសនិងសូមកុំភ្លេចអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នានិងគូសឲ្យត្រូវចំគណបក្សដែលកំពុងតែមានការអភិវឌ្ឍន៍ដែលមានរូបទេវតាបាចផ្កាគឺលេខរៀងទី១៨៕




