ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ប្រជាពលរដ្ឋដែលមានផ្ទះបណ្ដែតទឹកក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ទទួលបានបង្គប់អនាម័យប្រើប្រាស់ដោយមិនគិតថ្លៃពីរដ្ឋបាលខេត្តកណ្ដាល

ប្រជាពលរដ្ឋដែលមានផ្ទះបណ្ដែតទឹកក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ទទួលបានបង្គប់អនាម័យប្រើប្រាស់ដោយមិនគិតថ្លៃពីរដ្ឋបាលខេត្តកណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រជាពលរដ្ឋដែលមានផ្ទះបណ្ដែតទឹកក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ទទួលបានបង្គប់អនាម័យប្រើប្រាស់ដោយមិនគិតថ្លៃពីរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចុះពិនិត្យការសាងសង់បង្គន់អនាម័យបណ្ដែតទឹក ជូនប្រជាពលរដ្ឋដែលមានខ្នងផ្ទះបណ្ដែទឹក ក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ខេត្តកណ្ដាលទទួលបានជ័យលាភី ODF ដែលជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កាលពីកន្លងទៅនេះ ហើយការសាងសង់បង្គន់អនាម័យបណ្ដែតទឹកនៅពេលនេះ គឺក្នុងគោលបំណងឱ្យប្រជាពលរដ្ឋដែលមានផ្ទះបណ្ដែតទឹកនៅក្នុងឃុំប្រាសាទ ស្រុកស្អាង ទាំងអស់ទទួលបានការប្រើប្រាស់បង្គន់អនាម័យបានគ្រប់គ្រាន់ ដោយបញ្ឈប់បាន ១០០% ក្នុងការបន្ទោបង់ពាសវាលពាក្យការនៅក្នុងទឹក ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងដើម្បីលើកកម្ពស់ការថែទាំ ការស្តារ ឬលើកកំពស់គុណភាពទឹក និងបរិស្ថាន។

ឯកឧត្តមអភិបាលរងខេត្ត បន្ថែមថា តាមការពិនិត្យ និងសាវជ្រាវនៅក្នុងឃុំប្រាសាទ មានផ្ទះទឹកចំនួន ៨២ ផ្ទះទឹក ដែលមិនមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ ហើយផ្ទះទឹកមួយចំនួនទៀតនៅជាប់ច្រាំងដែលពួកគាត់មានផ្ទះនៅលើគោកស្រាប់ដែលមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់។ ដូចនេះផ្ទះទឹកចំនួន ៨២ មានការប្រឈមខ្ពស់ក្នុងការបន្ទោបង់ពាសវាលពាសកាលនៅក្នុងទឹក ដែលតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល សហការជាមួយអង្គការវតធឺអេដ(WaterAid) ដើម្បីសាងសង់បង្គន់អនាម័យបណ្ដែតទឹកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅលើផ្ទះទឹកក្នុងភូមិសាស្ត្រឃុំប្រាសាទដោយមិនគិតថ្លៃ នាឱកាសនេះ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានឱ្យដឹងដែរថា បង្គន់អនាម័យបណ្ដែតទឹក ដែលសាងសង់នេះដែរ មានចំនួន៤ប្រព័ន្ធ ដែលក្នុង០១ប្រព័ន្ធប្រើប្រាស់បានខ្នងផ្ទះចំនួន ១៦ទៅ១៨ ខ្នងផ្ទះ មានទំហំ (ទទឹង ៥.១៥m បណ្ដោយ ៦.៨m កំពស់បាត ១.២m កំពស់បន្ទប់ទឹក ២.៤m) ហើយទឹកកខ្វក់អាចចម្រុះបានបរិមាណ ១២ ម៉ែត្រគូបក្នុងមួយថ្ងៃ។ នៅពេលបង្គន់នេះសាងសង់រួចសហគមន៍នេះទីនេះជាអ្នកសំអាត និងថែទាំជាប្រចាំដើម្បីរក្សាអនាម័យជាប្រចាំផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.