ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

ពិធីបិទវគ្គហ្វឹកហ្វឺនក្បាច់គុននៃកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥៣៤ ហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥

ពិធីបិទវគ្គហ្វឹកហ្វឺនក្បាច់គុននៃកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥៣៤ ហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីបិទវគ្គហ្វឹកហ្វឺនក្បាច់គុននៃកងយោធពល

ខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥៣៤ ហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥

 

 

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនក្បាច់គុននៃកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥៣៤ ហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥។ នៅក្នុងពិធីនោះមានការអញ្ជើញចូលរួមជាគណៈអធិបតីរួមមានៈ ឯកឧត្តម យូ ស៊ីណែត ប្រធានសហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា ឯកឧត្តម ផេង សុធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ ពិសី អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន និងបានអញ្ជើញក្នុងអង្គពិធីរួមមានៈ មេបញ្ជាការទិសទី១ ទិសទី២ ទិសទី៣ និងទិសទី៤យោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥១,៥២ មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ ស្នងការ ស្នងការរងខេត្តបាត់ដំបង ប៉ៃលិន ប្រធានអង្គភាពបោសសម្អាតមីន CMAC ប្រធានក្រុមហ៊ុនមេក្រូភ្យរីហ្វីខេហ្សិន មេបញ្ជាការកងការពារព្រំដែនលេខ៥០១ ៥០២ ៥០៣ និង៥០៤ ប្រធានក្រុមការងារទំនងច្រកព្រំដែនទាំង៤ មេបញ្ជាការផ្នែកសឹករងស្រុកកំរៀង ភ្នំព្រឹក សំពៅលូន បវេល សាលាក្រៅ អធិការស្រុកកំរៀង  ភ្នំព្រឹក សំពៅលូន បវេល សាលាក្រៅ អនុប្រធានមណ្ឌលស្តារនិតិសម្បទាពិភពនៃក្តីសង្ឃឹមខេត្តបាត់ដំបង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧,៨១៩ នាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិដូង និងច្រកគីឡូលេខ១៣(ភ្នំដី) មេឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាក្រី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិក្ខាកាមបញ្ចប់វគ្គ និងសិក្ខាកាមបើកវគ្គ ព្រមទាំងសមាជិកអង្គពិធីទាំងមូលសរុបចំនួន៦០៣នាក់។ នៅក្នុងឳកាសនោះ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានឡើងធ្វើសន្ទរកថាស្វាគមន៍ជូនដល់ ឯកឧត្តមអធិបតី គណៈអធិបតី និងសមាជិកអង្គពិធីទាំងមូល ដែលថ្ងៃនេះ កងពលតូចថ្មើរជើងលេខ៥៣មានកិត្តិយស និងមោទនភាពក្រៃលែង ដែលបានឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ឆ្លៀតឳកាសយ៉ាងមមាញឹកអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥៣៤ ហ្វឹកហ្វឺនប្រឆាំងបាតុកម្ម និងក្បាច់គុនកងយោធពលខេមរភូមិន្ទដល់យោធិនចំណុះកងពលតូចថ្មើរជើងលេខ៥៣នាឳកាសនេះ។ ជំនួសមុខឲ្យនាយទាហាន នាយទាហានរង ពលទាហាន កម្មសិក្សាការីទាំំងអស់ និងក្នុងនាមលោកផ្ទាល់សូមគោរពសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអធិបតី និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ឯកឧត្តមគណៈអធិបតី ប្រតិភូអមដំណើរ អាជ្ញាធរដែនដី មន្ត្រីរាជការ និងអស់លោកមេបញ្ជាការគ្រប់បណ្តាអង្គភាព ព្រមទាំងភ្ញៀវកិត្តិយស ដែលបានឆ្លៀតឳកាសអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ។ បន្ទាប់ពីបានស្តាប់នូវសន្ទរកថាស្វាគមន៍ និងសេចក្តីរាយការណ៍របស់មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានមានប្រសាសន៍សំណេះសំណាលដល់សមាជិកអង្គពិធីទាំំងមូល លោកមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលត្រូវបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥៣៤ ហ្វឹកហ្វឺនប្រឆាំងបាតុកម្ម និងក្បាច់គុនកងយោធពលខេមរភូមិន្ទដល់យោធិនចំណុះកងពលតូចថ្មើរជើងលេខ៥៣នាឳកាសនេះ។ ការបិទវគ្គបញ្ចប់ក្បាច់គុននៃកងយោធពលខេរមរភូមិន្ទ ដែលបានដំណើរការហ្វឹកហ្វឺននៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ចាប់តាំងពីចុងឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ននេះ ក្រោមកិច្ចសហការជាមួយសហព័ន្ធយុទ្ធក្រមខមកម្ពុជារហូតបានបញ្ចប់ដោយបានសម្រេចនូវលទ្ធផលគួរឲ្យមោទនភាព។ លោកបន្តថា សូមឯកភាពនូវរបាយការររបស់មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ដែលបានលើកឡើងអំពីលទ្ធផលការងារហ្វឹកហ្វឺនអស់រយៈពេលច្រើនខែកន្លងមកនេះ ហើយតាមការត្រួតពិនិត្យ និងទស្សនាការសម្តែងក្បាច់គុនរបស់សិក្ខាកាមដែលបានបិទវគ្គថ្ងៃនេះ លោកសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផល គឺមានសកម្មភាពរស់រវើកគួរឲ្យមោទនភាពចំពោះកងយោធពលខេមរភូមិន្ទរបស់យើង ជាពិសេសចំពោះកងពលតូចថ្មើរជើងលេខ៥៣។ ហើយក៏សូមវាយតម្លៃខ្ពស់ចំពោះក្រុមការងារហ្វឹកហ្វឺនកងពល លោកគ្រូយោធាចារ្យ និងប្រធានសហព័ន្ធ ដែលបានសហការជាមួយនឹងកងពលតូចថ្មើរជើងលេខ៥៣ ជាពិសេសសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់រហូតទទួលបានលទ្ធផលល្អប្រសើរ ហើយនេះគឺជាមោទនភាពថ្មីមួយទៀតសម្រាប់យោធភូមិភាគទី៥ ដែលបានចូលរួមលើកស្ទួយក្បាច់គុនកងយោធពលខេមរភូមិន្ទរបស់យើងឲ្យមានភាពរស់រវើក។ក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ សូមសម្តែងការអរគុណចំពោះឯកឧត្តមគណៈអធិបតី ឯកឧត្តម អស់លោក លោកស្រី ប្រតិភូអមដំណើរ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីបិទនិងបើកវគ្គហ្វឹកហ្វឺននាពេលនេះ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំកងពលតូចថ្មើរជើងលេខ៥៣ និងក្រុមការងារហ្វឹកហ្វឺន ដែលបានខិតខំយកចិត្តទុកដាក់សហការល្អរៀបចំពិធីបិទនិងបើកវគ្គហ្វឹកហ្វឺនបានទាន់ពេលវេលាតាមផែនការឆ្នាំ២០២៣ ដែលកងទ័ពជើងគោក និងយោធភូមិភាគបានដាក់ចុះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.