ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

មន្ត្រីសុខាភិបាល ២រូប នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួ ឧបត្ថម្ភ ថវិកា សម្ភារៈ ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ

មន្ត្រីសុខាភិបាល ២រូប នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួ ឧបត្ថម្ភ ថវិកា សម្ភារៈ ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រីសុខាភិបាល ២រូប នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួ ឧបត្ថម្ភ ថវិកា សម្ភារៈ ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ

ខេត្ដបន្ទាយមានជ័យ៖ កាលពីថ្ងៃទី ២៦ ខែ មិថុនា​ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឱ្យលោក ឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាត នាំយកអំណោយរបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងាការ នគរបាលខេត្ត ថវិកា ចំនួន ១,៦០០,០០០រៀល (មួយលានហុកសិបមុឺនរៀល) អង្ករ ១០០គីឡូ ទឹកបរិសុទ្ធចំនួន ៤កេស ចុះសួសុខទុក្ខ មន្រ្តីសុខាភិបាលចំនួន២រូប ដែលសម្រាកព្យាបាលជម្ងឺប្រចាំកាយនៅផ្ទះ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

មន្ត្រីដែលសម្រាកព្យាបាលនៅផ្ទះមានឈ្មោះ
១-លោកស្រី វរសេនីយ៍ទោ នេត្រ ពិពណ៍ នាយរងការិយាល័យ សុខាភិបាល ថវិកា ចំនួន ៨០០,០០០រៀល អង្ករ ១ការ៉ុង ទឹកបរិសុទ្ធ ២កេស ។
២-លោកស្រី លុយ លក្ខិណា នាយរងការរងការិយាល័យ សុខាភិបាល ថវិកា ចំនួន ៨០០,០០០រៀល អង្ករ ១ការ៉ុង ទឹកបរិសុទ្ធ ២កេស ។

ក្នុងឱកាសចុះសួសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង បានពាំនាំការសួសុខទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការ សម្តែងនូវការព្រួយបារម្មណ៍ សូមកុំឲ្យមានការព្រួយបារម្ម ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែនៅជាមួយបងប្អូននគរបាលគ្រប់រូប សូមថែរក្សាយកចិត្តទុកដាក់ចំពោះសុខភាព ត្រូវរស់នៅដោយអនាម័យ ប្រឹងហូបចុកឲ្យបានច្រើន គេងឲ្យបានច្រើន និងជូនពរឆាប់ជាពីជំងឺ។

មន្ត្រីនៃសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានគោរពថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការី ដែលបានគិតគូរនិងយកចិត្តទុកដាក់ ដល់មន្រ្តីនគរបាលដែលកំពុងសម្រាកព្យាបាល និងជួបការខ្វះខាត ។ មន្ត្រីនៃសុខាភិបាលក៏សូមគោរពជូនពរដល់ថ្នាក់ដឹកនាំទាំងអស់សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.