សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន
ចុះសហការជាមួយអាជ្ញាធរ ផ្សព្វផ្សាយស្តីពីការអប់រំ ទប់ស្កាត់ការរិករាលដាលនៃជំងឺ
គ្រុនឈាម,ជំងឺគ្រុនឈីក សង្កាត់អូរតាវ៉ៅ
ខេត្តប៉ៃលិន៖ កាលពីថ្ងៃអាទីត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.
២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២៣ ដោយអនុវតតាមស្មារតីនៃលិខិតលេខ ១២៦/២៣ ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអប់រំផ្សព្វផ្សាយក្នុងសហគមន៍ អំពីការបង្ការការចម្លងជំងឺគ្រុនឈាម លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ ក្រុមប្រតិបត្តិសាខា ចំនួន ១នាក់ ប្រុស ១នាក់ និង អ្នកស្ម័គ្រចិត្ត កក្រក ចំនួន ៦នាក់ ស្រី ២នាក់ ចូលរួមសហការជាមួយ មន្ទីរសុខាភិបាលខេត្តប៉ៃលិន ចំនួន ៦នាក់ ស្រី ២នាក់ ចុះធ្វើការអប់រំផ្សព្វផ្សាយការទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម ជំងឺគ្រុនឈីក ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ ប៉ាងរលឹម និង ភូមិ ភ្នំរាំង សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន អ្នកទទួលផលចំនួន ១៣១ នាក់ ស្រី ៨៥នាក់ ចែកប័ណ្ណផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម ចំនួន ១៣១ សន្លឹក ចែកប័ណ្ណផ្សព្វផ្សាយអំពីជំងឺគ្រុនឈីក ចំនួន ១៣១សន្លឹក ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែម និងរស់នៅមានអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ សម្អាតបរិវេណជុំវិញផ្ទះ ប្រមូលសំបកកំប៉ុង ឬរបស់ដក់ទឹកយកទៅកប់ចោល ដើម្បីកម្ចេចជំរកមូសខ្លាញី និងគេងក្នុងមុងជ្រលក់ថ្នាំ ហើយបើមានអាការៈ ក្តៅខ្លួនចាប់ពី ៣៩ ទៅ៤០អង្សារសេ អមដោយរោគសញ្ញាផ្សេងៗទៀតដូចជា ខ្សោយសរីរាង្គ អស់កម្លាំង មុខកហ
ម ឈឺក្បាល ក្អួតចង្អោរ ឈឺពោះ ឈឺសាច់
ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហលើ
ស្បែក សូមបងប្អូនប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតអ្នកជាបន្ទាន់ ។ដោយ,សេន តរ




