ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម អញ្ជើញចុះពិនិត្យសក្តានុពលនៃតំបន់អភិវឌ្ឍសហគមន៍ព្រៃឈើចង្រ្កាន្តរយ សម្រាប់ទាក់ទាញទេសចរធម្មជាតិ

ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម អញ្ជើញចុះពិនិត្យសក្តានុពលនៃតំបន់អភិវឌ្ឍសហគមន៍ព្រៃឈើចង្រ្កាន្តរយ សម្រាប់ទាក់ទាញទេសចរធម្មជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម អញ្ជើញចុះពិនិត្យសក្តានុពលនៃតំបន់អភិវឌ្ឍសហគមន៍ព្រៃឈើចង្រ្កាន្តរយ សម្រាប់ទាក់ទាញទេសចរធម្មជាតិ

(សៀមរាប) ៖នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ត ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ និងដៃគូវិស័យឯកជន ធ្វើទស្សនកិច្ចនៅសហគមន៍ព្រៃឈើចង្ក្រាន្តរយ ដែលឋិតនៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីពិនិត្យមើលពីសក្តានុពលនៃការកែច្នៃ និងអភិវឌ្ឍតំបន់ការពារធនធានធម្មជាតិមួយនេះដោយផ្សារភ្ជាប់វិស័យកសិកម្ម ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត បន្ទាប់ពីតំបន់ប្រាសាទ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ប្រមាណជាងមួយរយនាក់ និងបានពិនិត្យមើលទីតាំង ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលមួយចំនួនដែលត្រូវបានរៀបចំ កែច្នៃ និងអភិវឌ្ឍក្នុងរយៈកាលកន្លង ក្រោមការចូលរួមពីប្រជាសហគមន៍ផ្ទាល់ និងថវិកាមូលនិធិពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានណែនាំដល់ប្រជាសហគមន៍ត្រូវចេះថែរក្សាសមិទ្ធផលដែលទទួលបាន ហើយរួមគ្នាការពារ អភិរក្ខ និងទាញប្រយោជន៍ពីធនធានព្រៃឈើរបស់សហគមន៍ដែលក្រសួងបានប្រគល់ឱ្យ តាមរយៈការបង្កើត រៀបចំ និងផ្តល់សេវាដល់ភ្ញៀវទេសចរណ៍ប្រកបដោយភាពគុណភាព និងភាពរួសរាយរាក់ទាក់ ដោយមិនសំដៅតែលើភ្ញៀវទេសចរណ៍អន្តរជាតិ។

ឯកឧត្តមបានបន្ថែមថា សហគមន៍អាចរៀបចំជាកញ្ចប់សេវាទេសចរណ៍ មានការស្នាក់នៅ ម្ហូបអាហារ បន្លែ ត្រី សាច់ ដែលត្រូវបានដាំដុះ និងចិញ្ចឹមតាមបែបធម្មជាតិដល់ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ត ដែលការងារនេះ នឹងអាចផ្តល់ប្រាក់ចំណូលជាប្រចាំ ឬតាមរដូវកាល បន្ថែមពីលើមុខរបរធ្វើស្រែចម្ការ។

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកិច្ចការនេះទទួលបានជោគជ័យ សហគមន៍ត្រូវមានភាពស្មោះត្រង់នឹងគ្នា មានសាមគ្គីភាពគ្នា និងត្រូវចេះធ្វើការរួមគ្នា ដោយមិនត្រូវធ្វើការកាប់បំផ្លាញព្រៃឈើដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរយៈពេលខ្លី តែត្រូវចេះរួមគ្នាថែរក្សា និងការពារសម្បត្តិធម្មជាតិដែលនៅសេសសល់ សម្រាប់ទុកជាផលប្រយោជន៍រួមរយៈពេលយូរអង្វែងទៅមុខ។

សហគមន៍ព្រៃឈើចង្រ្កាន្តរយ មានទីតាំងស្ថិតនៅភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីក្រុងសៀមរាប។ នៅឆ្នាំ២០១៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបញ្ជីផ្ទៃដីព្រៃឈើទំហំជាង១ម៉ឺនហិចតាសម្រាប់សហគមន៍១១ភូមិ ក្នុងឃុំចំនួន៥ នៃស្រុកវ៉ារិនធ្វើការការពារ និងអភិរក្ខដើម្បីបម្រើដល់វិស័យទេសចរណ៍ ដោយសារព្រៃឈើនៅតំបន់នេះ សម្បូរធនធានធម្មជាតិចម្រុះ មានសត្វស្លាប ទឹកធ្លាក់ ពើងថ្មដុះរៀងដូចចង្រ្កានរាប់រយ កន្លែងគយគន់ទេសភាពព្រៃឈើ និងមានព្រៃឈើតូចធំជាច្រើនកន្លែងជាដើម។

នៅឆ្នាំ២០២០ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដោយមានការគាំទ្រពីអាជ្ញាធរពាក់ព័ន្ធ បានផ្តួចផ្តើមគំនិតអភិវឌ្ឍតំបន់សហគមន៍ព្រៃឈើមួយនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរដែលស្រលាញ់ចូលចិត្តដំណើរកម្សាន្តផ្សងព្រេង បោះតង់ ទស្សនាសត្វស្លាបព្រៃជាដើម ក្រៅពីតំបន់ប្រាសាទនៅក្នុងខេត្ត។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ នេះ ក្រោមមូលនិធិរបស់សមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ហេដ្ឋារចនាសម្ព័នជាច្រើនត្រូវបានរៀបចំ កែលម្អ និងបង្កើតឡើង ដើម្បីបម្រើដល់ភ្ញៀវទេសចរមកលេងកម្សាន្តក្នុងជំហានដំបូង ដែលមានដូចជា កន្លែងបោះតង់ ផ្សារកសិផលសហគមន៍ កន្លែងបុគ្គលិកស្នាក់នៅ ប្រព័ន្ធទឹកស្អាត កសាងផ្លូវបេតុងប្រវែង១០គីឡូម៉ែត្រ និងស្តារអូរបានប្រវែង៥គីឡូម៉ែត្រជាដើម៕

         

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.