ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

សម្តេចតេជោ ហ៊ុនសែន ចេញបទបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែល បានហោះចូលទឹកដីកម្ពុជា

សម្តេចតេជោ ហ៊ុនសែន ចេញបទបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែល បានហោះចូលទឹកដីកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចតេជោ ហ៊ុនសែន ចេញបទបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែល បានហោះចូលទឹកដីកម្ពុជា

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញបទបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែល បានហោះចូលទឹកដីកម្ពុជា ។ ដោយសម្តេចផ្ញើសារជាសម្លេងតាមប្រព័ន្ធ Telegram ផ្លូវការរបស់សម្តេចថា : ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម វង្ស ពិសេន , អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាឯកឧត្តមនាយឧត្តមសេនីយ៍  ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងកម្លាំងប្រដាប់អាវុធដែលឈរជើង នៅក្នុងភូមិសាស្ត្រនៃខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ព្រមទាំងអាជ្ញាធរនៅទីនោះ ។ 
សម្ដេចមានប្រសាសន៍ទៀតថា : បន្ទាប់ពីមានសភាពការណ៍វាយប្រហារថា , ដោយរបៀបភេរវកម្ម នៅក្នុងទឹកដីវៀតណាម ប្រមាណជា 2 អាទិត្យមុននេះ ! យើងបានសហការជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់ពួកបាក់ទ័ពរត់ ឆ្លងចូលមកក្នុងទឹកដីកម្ពុជា របស់យើង។
យើងសហការបានល្អជាមួយនឹងភាគីវៀតណាម ដើម្បីគ្រប់គ្រងនូវសហភាពការណ៍ទាំងនេះ នាំមកនូវស្ថេរភាពសម្រាប់ទាំងកម្ពុជាផង ទាំងខាងវៀតណាមផង ។ សម្ដេចបន្តថា , អ្វីដែលជាបញ្ហានោះ គឺ ដ្រោន ជាច្រើនគ្រឿង បានហោះចូលទឹកដីកម្ពុជាយើង ជាបន្តបន្ទាប់ នៅក្នុងតំបន់នៃខេត្តរតនគិរី ។ យើងបានសួរទៅបញ្ជាក់ខាងភាគីវៀតណាម ភាគីវៀតណាមបានបដិសេធថាមិនមែនជាដ្រោនរបស់ខ្លួននោះទេ ។ ដូច្នេះការវាយតម្លៃជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃនេះ ! ខ្ញុំប៉ាន់ស្មានថា ដ្រោន មានចំនួនដ៏ច្រើននេះ គឺជា ដ្រោន ពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារទៅលើទឹកដីវៀតណាម។ ឥឡូវមានសញ្ញាថា , មួយចំនួនកំពុងបាក់ទ័ពរត់ចូលក្នុងទឹកដីកម្ពុជា ។ ក្នុងសភាពការណ៍បែបនេះ ខ្ញុំចេញបទបញ្ជា ឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ឱ្យ ឯកឧត្តម វង្ស ពិសេន ឱ្យឯកឧត្តម ហ៊ីង ប៊ុនហៀង បញ្ចេញនូវអាវុធសម្រាប់បាញ់យន្តហោះ ទៅកាន់ទីកន្លែងដែល ដ្រោន ហោះចូល យើងត្រូវប្រើអាវុធដ៏ទំនើបរបស់យើង ដើម្បីបាញ់ទម្លាក់ដ្រោន ណាក៏ដោយ ដែលហោះចូលក្នុងទឹកដីកម្ពុជា ។ 

សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាដាច់ណាត់ថា , សូមបញ្ចេញកម្លាំងឲ្យបានឆាប់ ទាំងកម្លាំង និងអាវុធដែលនៅនឹងបញ្ជាការដ្ឋានអង្គរក្ស និងកម្លាំង និងអាវុធ ដែលនៅអង្គភាពប្រឆាំងភេវកម្ម ដែលអាវុធនោះ គឺជាប្រភេទអាវុធទំនើបរបស់យើង ដែលមានសមត្ថភាពបាញ់ ទម្លាក់យន្តហោះ ហើយក៏មានសមត្ថភាពបាញ់ ដ្រោន ។ សូមបញ្ចេញកម្លាំងជាបន្ទាន់ ដើម្បីអនុវត្ត នូវវិធានការចាំបាច់។ 
សម្ដេចបន្តថា, ដើម្បីការពារការឈ្លានពាន ការស៊ើបការណ៍ណាមួយពី សំណាក់ ដ្រោន ដែលយើង មិនដឹងពីប្រភពថាវាមកពីខាងណា ! អញ្ចឹងវិធីតែមួយគត់គឺបាញ់ទម្លាក់ ដ្រោន នេះតែម្ដង ។ សូមចេញបញ្ជាដាច់ណាត់ បញ្ជូនកម្លាំងឡើង ជាបន្ទាន់ អាវុធយ៉ាងហោចណាស់ក៏មាន 100 គ្រាប់ 100 ដើម ដើម្បីបាញ់ទម្លាក់ ដ្រោន នេះ ! យកទៅឲ្យច្រើនគ្រឿង រួចបាញ់ផ្គុំ ដើម្បីទម្លាក់ ដ្រោន ហើយដើម្បីដឹងច្បាស់ថា តើជា ដ្រោន របស់អ្នកណាពិតប្រាកដ។ ការហោះហើរចូលទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ ហើយធ្វើនៅក្នុងពេលយប់ គឺមិនមែនជារឿងធម្មតាមនោះឡើយ ។ ដូច្នេះសូមឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការ អង្គរក្ស ដែលគ្រប់គ្រងអាវុធនេះ រួមបញ្ចេញអាវុធនិងកម្លាំង ទៅជាមួយបន្ថែមទៅដោយកម្លាំង ប្រឆាំងភេវកម្មផងដែរ។ រឿងយើងរៀបចំច្រើនក្រុម ច្រើនទីកន្លែង ដើម្បីពង្រាយ និងបាញ់ទម្លាក់ ដ្រោន នេះ ឱ្យខានតែបាន ៕
 
 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.