ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

ទីបំផុត ! ដល់ថ្ងៃកំណត់ អ្នកឧកញ៉ា​ ហ៉ី​ គឹម​ហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ មិនហ៊ានចូលខ្លួនតាមការកោះហៅ របស់មន្ត្រីនគរបាលយុត្តិធម៌ ខេត្តកំពត

ទីបំផុត ! ដល់ថ្ងៃកំណត់ អ្នកឧកញ៉ា​ ហ៉ី​ គឹម​ហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ មិនហ៊ានចូលខ្លួនតាមការកោះហៅ របស់មន្ត្រីនគរបាលយុត្តិធម៌ ខេត្តកំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទីបំផុត ! ដល់ថ្ងៃកំណត់ អ្នកឧកញ៉ា​ ហ៉ី​ គឹម​ហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ មិនហ៊ានចូលខ្លួនតាមការកោះហៅ របស់មន្ត្រីនគរបាលយុត្តិធម៌ ខេត្តកំពត

ភ្នំពេញ ៖ ដំណោះស្រាយនៅថ្ងៃទីមួយនេះរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនពិភពដីមាស មិនទាន់មានការឯកភាពពីប្រជាពលរដ្ឋនោះទេ ។ ប្រជាពលរដ្ឋចង់ជួបជាមួយលោកឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាសផ្ទាល់ សង្ឃឹមថាលោកឧកញ៉ានិងមកជួបប្រជាពលរដ្ឋដោយមិនចាំបាច់មានលិខិតកោះហៅជាលើកទី២ ពីមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបញ្ជាក់អំពីទំនួលខុសត្រូវច្បាស់លាស់របស់ក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ 484 គ្រួសារ។ 26.06.23 ។ នេះសារបង្ហោះដោយ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា : អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ បែបស្រមើស្រមៃថា , តិចមាន អនាគត ដូច ឧកញ៉ា ជា សារ៉ន ទៅ ? ទើបទីបំផុត ! អ្នកឧកញ៉ា​ ហ៉ី​ គឹម​ហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ មិនហ៊ាន​ចូលមកបំភ្លឺ​តាម​លិខិត​អញ្ជើញ​របស់​ស្នងការ​នគរបាល​ខេត្ត​កំពត​នោះទេ​ដោយចាត់តំណាង​ម្នាក់​មកជួប​ប្រជាពលរដ្ឋ​រងគ្រោះ​ ។ 

ក្នុង​ការ​ជួបជជែក​គ្នា​នេះ​ តំណាង​ក្រុមហ៊ុន​មិនអាចដោះស្រាយ​អ្វី​បានទាំងអស់​ ចំណែក​ប្រជាពលរដ្ឋ​ទាមទារ​អោយ​ក្រុមហ៊ុន​ ប្រគល់​ថវិកា​សងមកពួកគាត់វិញ​ ។

បេីតាម​តួលេខ​បណ្ដឹង​ដែល​ស្នងការ​ខេត្ត​កំពត​ទទួលបាន​គឺមានរហូតដល់ជាង​ ៤៨៤បណ្ដឹង​ និង​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ៧លានដុល្លារ​ ទៅ​ ៨​ លានដុល្លារ​ឯណោះ​ ។ 

លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បាន​អោយដឹងថា​ លោកនឹងធ្វេីលិខិត​កោះហៅ​ អ្នកឧកញ៉ា​ ហ៊ី​ គឹម​ហុង​ មក​បំភ្លឺ​ជាលេីកទី​២​  ក្នុង​ករណី​ អ្នកឧកញ៉ា​រូបនេះមិនមក​ លោកនឹង​សុំគោលការណ៍​ព្រះរាជ​អាជ្ញា​ដេីម្បី​ចាត់​ការ​បន្តតាម​និតិវិធី​ច្បាប់​ ។

សូមជម្រាបថា : អ្នកឧកញ៉ា​ ហ៉ី​ គឹម​ហុង ​អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ បើខ្លួនមិនរកសុីបោកប្រាស់ ប្រជាពលរដ្ឋ ខ្លាចអី ចូលខ្លួនដោះស្រាយ ។ ប៉ុន្តែបើបោកប្រាស់ដូចបណ្តឹង របស់ប្រជាពលរដ្ឋ រហូតដល់ ៤៨៤ បណ្តឹង ដូចលោកស្នងការអះអាងនេះ គឺជៀសមិនផុតពីទៅ ជួប លោកឧកញ៉ា ជា សារ៉ន ឡើយ ៕

 

             

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.