ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

ភ្លៀងមួយមេធំនៅភ្នំពេញ ខ្យល់ បោកបក់ ដួលរលំដើមឈើសង្កត់លើម៉ូតូ ១គ្រឿង រងរបួសមនុស្សម្នាក់

ភ្លៀងមួយមេធំនៅភ្នំពេញ ខ្យល់ បោកបក់ ដួលរលំដើមឈើសង្កត់លើម៉ូតូ ១គ្រឿង រងរបួសមនុស្សម្នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ភ្លៀងមួយមេធំនៅភ្នំពេញ ខ្យល់ បោកបក់ ដួលរលំដើមឈើសង្កត់លើម៉ូតូ ១គ្រឿង រងរបួសមនុស្សម្នាក់ !

ចែករំលែក៖

ភ្នំពេញ : រដូវធ្លាក់ភ្លៀង និងខ្យល់បក់កន្ត្រាក់ខ្លាំង ធ្វើឲ្យដើមឈើមួយដើមបាក់ សង្កត់ម៉ូតូមួយគ្រឿង រងរបួសមនុស្សម្នាក់ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ចំណុចសួនច្បារហាត់ប្រាណ តាមផ្លូវលេខ១៦៩​ ជិតQK CLUB ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

 បន្ទាប់ពីទទួលដំណឹងភ្លាម លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំបញ្ជាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះកាត់ដើមឈើដែលបាក់ចេញ និង ជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យកក់ស្ទះ និង បានបញ្ជូនជនរងគ្រោះដែលរងរបួសទៅមន្ទីរពេទ្យផងដែរ ។

 សូមបញ្ជាក់ថា : បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសាររដូវភ្លៀងធ្លាក់ អាចនឹងមានខ្យល់កន្ត្រាក់ ផ្គររន្ទះ កើតឡើងដោយយថាហេតុ។ 

 កន្លងមកក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស  ដោយបញ្ជាក់ថា :    ( ចាប់ពីថ្ងៃទី ២១ – ២៧ ខែមិថុនា ឆ្នាំ២០២៣ )       ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។
លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖

 ១-តំបន់ទំនាបកណ្តាល ៖

   – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C 

   – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ 

២-តំបន់ខ្ពង់រាប ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C 

   – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។ 

៣-តំបន់មាត់សមុទ្រ ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C                              

   – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។     

           អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ  

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.