ឯកឧត្តម ហ៊ុន ម៉ានី ៖ មានសន្តិភាព មានការអភិវឌ្ឍ មានការរីកចម្រើនហើយតាមរយៈសមិទ្ធិផលទាំងអស់នេះ យើងមិនអាចបំភ្លេចបាននូវតម្លៃ នៃសន្តិភាពបានឡើយ
ភ្នំពេញ : ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានមានប្រសាសន៍បញ្ជាក់ថា មានសន្តិភាព មានការអភិវឌ្ឍ មានការរីកចម្រើនហើយតាមរយៈសមិទ្ធិផលទាំងអស់នេះ យើងមិនអាចបំភ្លេចបាននូវតម្លៃ ននៃសន្តិភាពបានឡើយ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ភោធសាលាធម្មសភា និងសមិទ្ធផលនានា នៅក្នុងវត្តព្រះពុទ្ធអណ្ដែត (ហៅវត្តក្តីល្វា) ដែលស្ថិតក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
អញ្ជើញមានវត្តមាននាឱកាសនេះ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សរុប ១,៤៦១នាក់។




