ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

ឧត្តម អ៊ី ឈាន អញ្ជើញសម្ពោធសមិទ្ធិផល ខ្លោងទ្វារ ក្នុងវត្តសុវណ្ណមុនីគិរីរតនារាម ដែលទើបកសាងរួច ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ឧត្តម អ៊ី ឈាន អញ្ជើញសម្ពោធសមិទ្ធិផល ខ្លោងទ្វារ ក្នុងវត្តសុវណ្ណមុនីគិរីរតនារាម ដែលទើបកសាងរួច ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្តម អ៊ី ឈាន អញ្ជើញសម្ពោធសមិទ្ធិផល ខ្លោងទ្វារ ក្នុងវត្តសុវណ្ណមុនីគិរីរតនារាម ដែលទើបកសាងរួច ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ខេត្តប៉ៃលិន៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០
២៣ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិន បានអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសម្ពោធសមិទ្ធិផល ខ្លោងទ្វារ ក្នុងវត្តសុវណ្ណមុនីគិរីរតនារាម ដែលទើបកសាងរួច ដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ បានមានប្រសាសន៍ថា បេីកម្ពុជានៅតែបន្តមានសង្គ្រាមនោះកម្ពុជាយេីងមិនមានការកេីតឡេីងនូវសមិទ្ធិផលនានានោះទេ ។

ឯកឧត្តម បានថ្លែងអំណរគុណ អស់លោក លោកស្រី និងពុទ្ធបរិស័ទ ដែលបានលះបង់កម្លាំងកាយចិត្ត និងថវិការបស់ខ្លួនចូលរួមកសាងសមិទ្ធិផលឲ្យសម្រេចជោគជ័យក្នុងពេលនេះហើយទុកដំកល់ក្នុងព្រះពុទ្ធសាសនា និងជាទីគោរពប្រតិបត្តិរបស់អ្នកកាន់ព្រះពុទ្ធសាសនា។ កម្មវិធីបុណ្យឆ្លងនេះចាត់ទុកជាបុណ្យឆ្លងសទ្ធាដ៏ធំធេងរបស់ឯកឧត្តម អស់លោក លោកស្រី និងពុទ្ធបរិស័ទ ហើយសូម ឧទ្ទិស្សបុណ្យកុសលជូនចំពោះ លោកអ្នកដែលមានគុណទាំងឡាយមានមាតាបិតាជាដើម។ សូមលោក អ្នកដែលមានគុណទាំងនោះទទួលអនុមោទនា ត្រេកអរយកបុណ្យកុសលនេះ ដោយសេចក្តីរីករាយបើលោកអ្នកមាន គុណទាំងនោះធ្វើកាលកិរិយាទៅហើយ កើតទីណាដែលពុំសមរម្យ សូមកុសលដែលបានចូលរួមនាឱកាសនេះជួយ ស្រោចស្រង់ឲ្យបានរួចចាក់ចេញពីទីនោះមក ហើយសូមកុសលនេះជួយយិតយោងឲ្យអណ្ដែផុតចាកពីទីនោះ ហើយបញ្ជូនឲ្យទៅកើតក្នុងទីបរមសុខដូចបំណងប្រាថ្នា។

សាជាថ្មីម្តងទៀតឯកឧត្តមសូមថ្លែងអំណអរព្រះគុណ និងអរគុណ ចំពោះព្រះមន្ត្រីសង្ឃ ព្រះថេរានុថេរគ្រប់ព្រះអង្គ ឯកឧត្តម អស់លោក លោកស្រីនិងពុទ្ធបរិស័ទ ដែលបានចំណាយពេលវេលាដ៏មមាញឹកហើយ មានតម្លៃក្នុងកិច្ចការបម្រើជាតិមាតុភូមិ និងការងារចិញ្ចឹមជីវិតរបស់ខ្លួន ដើម្បីឆ្លៀតឱកាសចូលរួមក្នុងកម្មវិធីបុណ្យឆ្លង សមិទ្ធិផលក្នុងពេលនេះ សូមប្រគេនពរនិងជូនពរ ដល់ព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តម អស់លោក-លោកស្រី ពុទ្ធបរិស័ទ និងសិស្សានុសិស្សទាំងអស់សូមជូនតែនិងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

យោងតាមរបាយការណ៍លោកម៉េីង លីដា អភិបាលរងខេត្ត បានឱ្យដឹងថា ការសាងសង់ខ្លោងទ្វាវត្តសុវណ្ណមុនីគិរីរតនារាម (ហៅវត្តភ្នំក្រិញ) បានចាប់ផ្តើមកសាងចាប់ តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ និងបានកសាងរួចរាលជាស្ថាពរនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានគាំទ្រ ទាំងកម្លាំងស្មារតី និងធនធាន ពីព្រះសង្ឃ និងបរិស័ទជិត ឆ្ងាយ គ្រប់ទិសទី ការកសាង សមិទ្ធផលខាងលើបានទូទាត់ចំណាយអស់ ចំនួន ៤៦,៦៩០០,០០០រៀលគត់ (សែសិបប្រាំមួយលាន ប្រាំមួយរយកៅសិ
បពាន់រៀលគត់)នៅជំពាក់ជាង៤,០០០
,០០០រៀលគត់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.