ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម អញ្ជើញចុះពិនិត្យស្ថានភាពលើផ្ទៃបឹងទន្លេសាបក្នុងខេត្តចំនួន៥

ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម អញ្ជើញចុះពិនិត្យស្ថានភាពលើផ្ទៃបឹងទន្លេសាបក្នុងខេត្តចំនួន៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម អញ្ជើញចុះពិនិត្យស្ថានភាពលើផ្ទៃបឹងទន្លេសាបក្នុងខេត្តចំនួន៥

 

(សៀមរាប) ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាគណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប រួមជាមួយនឹងថ្នាក់ដឹកនាំខេត្តជាប់បឹងទន្លេសាប បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់ពីស្ថានភាពបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តចំនួន៥ ដែលរួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ បាត់ដំបង និងខេត្តសៀមរាប តាមឧទ្ធម្ភាគចក្រ។

ក្នុងដំណើរទស្សនកិច្ចពីលើអាកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា, អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ, អភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ, អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម ពេជ្រ កែវមុនី, និងអភិបាលរងខេត្តសៀមរាប ឯកឧត្តម អ៊ឹង គឹមលាង ព្រមទាំងតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមមានឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ, ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ ពៅ អនុប្រធានសេនាធិការនៃអគ្គស្នងការនគរបាលជាតិ, និងឯកឧត្តមឧត្តមសេនីយ៍ឯក សែម សុតាន់ ប្រធានអង្គភាពអន្តរាគមន៍នៃអគ្គស្នងការនគរបាលជាតិ ដើម្បីពិនិត្យមើលស្ថានភាពតំបន់ឡូដ៍ ឬជម្រុកត្រីសំខាន់ៗនៅតាមបណ្តាខេត្តទាំងនោះ ដោយរួមមានដូចជា តំបន់ឆ្នុកទ្រូ ជ្រោយស្តី កំពង់ប្រាក់ បឹងទន្លេឆ្មារ កំពង់ភ្លុក និងព្រែកទាល់ជាដើម។

សូមជម្រាបជូនថា ការចុះពិនិត្យស្ថានភាពលើផ្ទៃបឹងទន្លេសាបពីសំណាក់គណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាបនាពេលនេះ ធ្វើឡើងក្នុងអំឡុងរដូវបិទនេសាទ ចាប់ពីខែមិថុនា រហូតដល់ខែតុលា។ ខែមិថុនាដល់ខែតុលា គឺជាពេលវេលាដ៏សំខាន់ សម្រាប់ប្រភេទត្រីធ្វើចរាចរផ្លាស់ទីជាច្រើនប្រភេទ បន្តពូជរកចំណីនិងលូតលាស់ធំធាត់ ក្នុងនោះ រួមមាន៖ ត្រីរៀលតុប និងរៀលអង្កាម ផងដែរ ដែលតំណាងឱ្យផលចាប់ត្រីទឹកសាបភាគច្រើននៅក្នុងប្រទេសកម្ពុជា។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់វិធានការម៉ឺងមាត់ ឱ្យមន្ត្រីជំនាញជលផល និងអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាស្រាវជ្រាវនិងបង្ក្រាបបទល្មើស ហើយឃាត់ខ្លួនជនសង្ស័យណាប្រើប្រាស់ឧបករណ៍ខុសច្បាប់ បង្កវិនាសកម្មបំផ្លាញធនធានមច្ឆជាតិ ត្រូវតែនាំខ្លួនមកអនុវត្តច្បាប់៕

     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.