ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

ឯកឧត្តម វេង សាខុន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កុដិសាមណសិស្សស្ថិតនៅវត្តខែលជ័យសិរីសោភណមុនីរតន:

ឯកឧត្តម វេង សាខុន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កុដិសាមណសិស្សស្ថិតនៅវត្តខែលជ័យសិរីសោភណមុនីរតន:

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម វេង សាខុន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កុដិសាមណសិស្សស្ថិតនៅវត្តខែលជ័យសិរីសោភណមុនីរតន:

(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅវត្តខែលជ័យសិរីសោភណមុនីរតនៈ ស្ថិតនៅក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានរៀបចំពិធីបុណ្យសម្ពោធដាក់ឱ្យប្រើប្រាស់កុដិសាមណសិស្ស និងសមិទ្ធផលនានា ក្រោមអធិបតីភាព សម្តេចព្រះវនរ័ត្ន កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

នៅក្នុងពិធីដ៏មានអត្ថន័យនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំ លោក លោកស្រីជាប្រធាននិងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តចំនួន ៥០០ នាក់ ចូលរួមផងដែរ។
មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់បងប្អូន កូនចៅប្រជាពលរដ្ឋយើងគ្រប់ៗរូប។
ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ៖
− ព្រះតេជគុណ ព្រះអនុគុណស្រុក និងព្រះចៅអធិការ វត្តខែលជ័យ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមផ្តល់ជាបច្ច័យ ដល់ការកសាងទីសេនាសេនៈនៅវត្តខែលជ័យ ទទួលបានការរីកចម្រើន ជាបន្តបន្ទាប់ សមស្របជាទីកន្លែងបណ្តុះបណ្តាលសាមនសង្ឃ និងជាស្រែបុណ្យសម្រាប់ប្រជាពលរដ្ឋជិតឆ្ងាយ ។
− ព្រះតេជគុណ ព្រះអនុគណស្រុក រួមជាមួយព្រះចៅអធិការ ក្នុងស្រុកកំពង់សៀម បានចូលរួមចំណែកយ៉ាងសកម្មលើការងារមនុស្សធម៌ ដូចការផ្តល់ស្បៀងអាហារ បរិក្ខា និងថវិកា ជួយដល់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងគ្រួសារមានហានិភ័យ រួមទាំង គ្រោះមហន្តរាយផងដែរ រួមជាមួយក្រុមការងារចុះជួយមូលដ្ឋាន បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានភាពកក់ក្តៅ ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពជាទូទៅនៃសេដ្ឋកិច្ចកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោយការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ បំផុត ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានការអភិវឌ្ឃបន្តបន្ទាប់ និងបានធ្វើឲ្យប្រជាពលរដ្ឋបានចេញផុតពីភាពក្រីក្រ លំបាក ជាបណ្តើរៗ តាមផែនការជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានគ្រោងទុក ។
ទន្ទឹមនឹងនេះ យើងមានក្តីសង្ឃឹមនិងជឿជាក់ថា នៅពេលដែលគណបក្សប្រជាជន ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏លើសលុប នៅក្រោយការបោះឆ្នោតនាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលដែលនឹងដឹកនាំដោយគណបក្សប្រជាជន នឹងខិតខំបង្កើនល្បឿននៃការអភិវឌ្ឍបន្ថែមទៀត ដោយដាក់ចេញនូវនយោបាយជាយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រួមជាមួយនឹងការខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលបាននឹងកំពុងប្រឈម មិនឲ្យប្រជាពលរដ្ឋខកចិត្តឡើយ។
មុននឹងបញ្ចប់ ឯកឧត្តមក៏បានអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងសមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ សូមព្រះមេត្តានិមន្ត និងអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្តទៀត។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១០ លានរៀល មកចែកជូនសមាជិកដែលបានចូលរួមទាំងអស់ ដែលម្នាក់ៗទទួលបាន ២០ ០០០ រៀលផងដែរ និងប្រគេនថវិការបស់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី សរុប ១០ ០០០ដុល្លារ ជូនដល់ព្រះចៅអធិការវត្តសម្រាប់កសាងវត្តផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.