ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

អភិបាលខេត្តកំពត៖ អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងក្នុងការស្វែងរកសុខសន្តិភាពជាមួយសម្តេចតេជោ ដូច្នេះអាជ្ញាធរត្រូវយកចិត្តទុកដាក់បម្រើថែទាំ និងមិនត្រូវភ្លេចគុណពួកគាត់ឡើយ

អភិបាលខេត្តកំពត៖ អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងក្នុងការស្វែងរកសុខសន្តិភាពជាមួយសម្តេចតេជោ ដូច្នេះអាជ្ញាធរត្រូវយកចិត្តទុកដាក់បម្រើថែទាំ និងមិនត្រូវភ្លេចគុណពួកគាត់ឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងក្នុងការស្វែងរកសុខសន្តិភាពជាមួយសម្តេចតេជោ ហើយពួកគាត់បានលះបង់សាច់ស្រស់ឈាមស្រស់ កាយសម្បទាក្នុងការចូលរួមជាមួយសម្តេចតេជោ ដើម្បីទាមទារយកមកនូវសុខសន្តិភាពជូនជាតិជូនប្រជាជន ដូច្នេះអាជ្ញាធរត្រូវយកចិត្តទុកដាក់បម្រើថែទាំ និងមិនត្រូវភ្លេចគុណពួកគាត់ឡើយ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងអាជ្ញាធរមូលដ្ឋានមកពីឃុំចំនួន៣ គឺតេជោអភិវឌ្ឍន៍ ឃុំត្រពាំងភ្លាំង និងឃុំតាកែន ក្នុងស្រុកឈូក ខេត្តកំពត នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

ទន្ទឹមនេះ លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា អតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ដ៏ធំធេងក្នុងការចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការទាមទារយកមកវិញនូវសុខសន្តិភាពពីរបបប្រល័យពូជសាសន៍ ពល ពត។ ហើយក្រោយពីប្រទេសជាតិមានសន្តិភាពពេញលេញ សម្តេចតេជោតែងតែគិតគូជានិច្ចចំពោះគុណបំណាចរបស់ពួកគាត់ ដោយបានផ្តល់នូវអ្វីគ្រប់យ៉ាង ដើម្បីតបស្នងសងគុណដល់អតីតយុទ្ធជនពលី និងពិការ។

លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានក្នុងឃុំទាំង៣ខាងលើ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់បម្រើអតីតយុទ្ធជនឱ្យអស់ពីលទ្ធភាព ត្រូវស្គាល់សុខ ស្គាល់ទុក្ខ របស់ពួកគាត់។ ក្នុងនាមជាអ្នកមានតួនាទី ដែលរាជរដ្ឋាភិបាល គណបក្សបានផ្តល់ឱ្យ គឺយើងត្រូវតែបំរើពលរដ្ឋដោយមានទំនួលខុសត្រូវ ស្គាល់ខុស ស្គាល់ត្រូវ មានសីលធម៌ល្អ ហើយរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលលោកអភិបាលខេត្តកំពតបានចុះមកជួបសំណេះសំណាលជាមួយអតីតយុទ្ធជនក្នុងស្រុកឈូក ដែលមានអតីតយុទ្ធជនចូលរួមប្រមាណជាង៨០០នាក់។ ក្នុងពិធីនេះដែរ លោកអភិបាលខេត្តក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនដល់អតីតយុទ្ធជនដែលបានចូលរួម ក្នុងម្នាក់ៗទទួលបានអង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងសារុង១ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.