ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប ច្រានចោលការចោទប្រកាន់ថា មានករណីលួចលេងល្បែងស៉ីសងខុសច្បាប់

អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប ច្រានចោលការចោទប្រកាន់ថា មានករណីលួចលេងល្បែងស៉ីសងខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ បន្ទាប់ពីបានឃើញការចុះផ្សាយ មានការលេងល្បែងស៉ីសង នៅចំណុចសាលាឆទាន ខាងលិចរបងផ្សាម៉ាក្រូ ស្ថិតក្នុងភូមិកណ្តែក ឃុំកណ្តែក ស្រុកប្រាសាទបាគង គ្មានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ, លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវជាបន្ទាន់។

ជាលទ្ធផលនៃការចុះស្រាវជ្រាវ និងរុករកទីតាំងលេងល្បែងស៉ីសង និងសាលាឆទាន នៅខាងលិចរបងផ្សាម៉ាក្រូ ព្រមទាំងបានសាកសួរប្រជាពលរដ្ឋ នៅក្បែរទីតាំងខាងលើ តែមិនមានដូចការលើកឡើងឡើយ។ លោកបន្ដថា ម្យ៉ាងវិញទៀត ទីតាំងខាងលើនេះ គឺស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង មិនមែនស្ថិតក្នុងភូមិកណ្តែក ដូចការលើកឡើងរបស់អង្គភាពសារព័ត៌មាននេះឡើយ។

ក្នុងនាមអធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង លោកសូមស្វាគមន៍ និងត្រៀមកិច្ចសហការជានិច្ចជាមួយអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្នុងករណីឃើញមានការលែងល្បែងស៉ីសងខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង សូមផ្តល់សេចក្តីរាយការណ៍ តាមរយៈលេខទូរស័ព្ទ Hotline 0977780126 សមត្ថកិច្ចនឹងចុះបង្ក្រាប ឲ្យបានទាន់ពេលវេលា ដើម្បីភូមិឃុំយើងមានសុវត្ថិភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.