ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីកាប់ឆ្ការគាស់ឈូសឆាយព្រៃលិចទឹកខុសច្បាប់ នៅស្រុកឯកភ្នំ

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីកាប់ឆ្ការគាស់ឈូសឆាយព្រៃលិចទឹកខុសច្បាប់ នៅស្រុកឯកភ្នំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមជាមួយត្រាក់ទ័រ៤គ្រឿង និងម៉ូតូ១គ្រឿង ពាក់ព័ន្ធករណីកាប់ឆ្ការគាស់ឈូសឆាយព្រៃលិចទឹកខុសច្បាប់ នៅក្នុងភូមិគងទំ ឃុំពាមឯក ស្រុកឯកភ្នំ។

លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា យោងតាមបទបញ្ជារបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោយទទួលព័ត៌មាន លោកបញ្ជាឲ្យលោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារ ស្រាវជ្រាវព័ត៌មានសន្ដិសុខ ដឹកនាំកម្លាំងចុះអនុវត្តបង្រ្កាបករណីកាប់ឆ្ការគាស់ឈូសឆាយព្រៃលិចទឹកខុសច្បាប់។

លោក ហួត សុភាព បាបញ្ជាក់ថា ការចុះបង្រ្កាបករណីបទល្មើសជាក់ស្តែង ដែលជនសង្ស័យកំពុងធ្វើសកម្មភាព កាប់ឆ្ការគាស់ ឈូសឆាយព្រៃលិចទឹកចំនួនសរុប ៣៩.០៧ហិកតា (ក្នុងនោះដីតំបន់២ ចំនួន២៩.៩៨៨ហិកតា និងដីតំបន់៣ ចំនួន៩.០៨២ហិកតា)។

ជនសង្ស័យទី១៖ឈ្មោះ ឯម ប៊ុនថន អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯក ភ្នំ ខេត្តបាត់ដំបង (មេក្លោង), ទី២៖ឈ្មោះ ជឿន រ៉ា អាយុ៤៧ឆ្នាំ (ស៊ីឈ្នួលបើកត្រាក់ទ័រឲ្យឈ្មោះ ឯម ប៊ុនថន), ទី៣៖ឈ្មោះ យួង អឿត អាយុ៥០ឆ្នាំ (ស៊ីឈ្នួលបើកត្រាក់ទ័រឲ្យឈ្មោះ ឯម ប៊ុនថន) រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ និងទី៤៖ឈ្មោះ ប៉ាន់ ភន អាយុ៤០ឆ្នាំ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ (ត្រាក់ទ័រផ្ទាល់ ខ្លួនស៊ីឈ្នួលទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ ឲ្យឈ្មោះ ឯម ប៊ុនថន)។

បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ និងរឹបអូសបានវត្ថុតាង នាំយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំ និងធ្វើកំណត់ហេតុសាកសួរ និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក ការិយាល័យជំនាញបានកសាងសំណុំរឿង ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.