ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ យើងគ្រប់ៗគ្នា សុទ្ធតែបានរស់រានមកដល់ថ្ងៃនេះ ដោយសារការលះបង់ថ្នាក់ដឹកនាំបក្សប្រជាជន ដែលងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ យើងគ្រប់ៗគ្នា សុទ្ធតែបានរស់រានមកដល់ថ្ងៃនេះ ដោយសារការលះបង់ថ្នាក់ដឹកនាំបក្សប្រជាជន ដែលងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(មណ្ឌលគិរី)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា យើងគ្រប់ៗគ្នា សុទ្ធតែបានរស់រានមកដល់ថ្ងៃនេះ ដោយសារការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

លោកថ្លែងបែបនេះ ក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។

លោកបណ្ឌិត ក៏បានបន្តថា យើងមានជីវភាពល្អសមរម្យដល់សព្វថ្ងៃនេះ ក៏ដោយសារការគាំទ្រគ្រប់រូបភាពរបស់រាជរដ្ឋាភិបាល ដែលបានបំពាក់ឱ្យយើងនូវចំណេះដឹង, ចំណេះធ្វើ, ជំនាញ និងធនធាននានា បម្រើឱ្យការអភិវឌ្ឍខ្លួនទៅមុខ ។ យើងអាចមានជីវភាពប្រកបដោយសុភមង្គល និងសុខសាន្ត ក៏ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការយកឈ្នះជំងឺកូវីដ-១៩ ដែលបានការពារ សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងអាចបើកដំណើរការប្រទេសឡើងវិញដោយធានានិរន្តភាពនៃសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ ។

បើតាមលោក ហ៊ុន ម៉ាណែត ភារកិច្ចចំពោះមុខ ៣ របស់សកម្មជនយុវជនបក្ស នៅក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខនេះ រួមមាន៖ ទី១. សកម្មជនគណបក្សយើងគ្រប់ៗរូប ត្រូវបង្ហាញឱ្យប្រជាពលរដ្ឋយល់ថា ការបោះឆ្នោត ជាកាតព្វកិច្ចដ៏សំខាន់បំផុតមួយនៃសង្គមប្រជាធិបតេយ្យ ដែលត្រូវបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ; ទី២. ការទៅបោះឆ្នោត គឺជាឱកាសឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធនយោបាយ ដែលនឹងនាំមកនូវការប្រែប្រួលដ៏វិជ្ជមានសម្រាប់ខ្លួនឯង និងសម្រាប់អ្នកនៅជុំវិញខ្លួន; និងទី៣. ការទៅចូលរួមបោះឆ្នោត គឺជាការផ្តល់នូវកិត្តិយស, ការពេញចិត្ត និងការផ្តល់ទំនុកចិត្តចំពោះអ្នកដឹកនាំដែលខ្លួនពេញចិត្ត ។

ជារួម ប្រជាជនខ្មែរគ្រប់រូប និងគ្រប់និន្នាការនយោបាយ គឺបានទទួលផលពីសង្គមជាតិ ហើយអ្វីដែលអាចតបស្នងវិញបាន គឺការទៅចូលរួមបោះឆ្នោត ។

លោក ហ៊ុន ម៉ាណែត បន្តទៀតថា ក្នុងរយៈកាល ៤៤ ឆ្នាំនេះ, គណបក្សប្រជាជនកម្ពុជា បានធ្វើច្រើនមកហើយ ដើម្បីប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនេះ គណបក្សប្រជាជនកម្ពុជា ក៏ជាគណបក្សនៃអនាគតដែលមានគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ រួមទាំងធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន នៅក្រោមបរិស្ថានគ្របដណ្តប់ដ៏ចាំបាច់ គឺសន្តិភាព និងស្ថិរភាព ។

ដូច្នេះ ក្នុងនាមសកម្មជនយុវជនបក្ស ដែលទទួលបានទំនុកចិត្តរបស់បក្សឱ្យចូលរួមអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស គឺត្រូវចងចាំថា យើងទទួលបានទាំងសិទ្ធិ និងការទទួលខុសត្រូវ ហើយត្រូវប្រតិបត្តិការងារលើមូលដ្ឋាននៃគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ សំដៅធ្វើយ៉ាងណាសម្រេចទិសដៅគោលនយោបាយរបស់បក្ស និងលទ្ធផលល្អប្រសើរបំផុតជូនប្រជាពលរដ្ឋ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.