ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

ឯកឧត្តម ស សុខា ថ្កោលទោសចំពោះអ្នកកាត់តប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ

ឯកឧត្តម ស សុខា ថ្កោលទោសចំពោះអ្នកកាត់តប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ស សុខា ថ្កោលទោសចំពោះអ្នកកាត់តប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ

ឯកឧត្តម ស សុខា ថ្កោលទោសចំពោះអ្នកកាត់តប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ

ភ្នំពេញ ៖ បើយោងតាមផេកផ្លូវការរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះ បានសម្តែងនូវការថ្កោលទោសចំពោះអ្នកកាត់តប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម ៖

ការផ្សព្វផ្សាយព័ត៌មានប្រមាថជីវិតក្នុងសមរភូមិនយោបាយជាគំរូអវិជ្ជមាន និងអសីលធម៌

ឯកឧត្តម ស សុខា ៖ ក្នុងនាមខ្ញុំជាយុវជន និងក៏ជាអ្នកនយោបាយជំនាន់ក្រោយមួយរូបផងនោះ ខ្ញុំគិតថា ការធ្វើនយោបាយដោយយកវិធីប្រមាថជីវិត ការកាត់តរូបភាពក្ដី វីដេអូក្ដី ភ្ជាប់ដោយ​ខ្លឹម​សារ​​អកុសលដល់ថ្នាក់ដឹកនាំប្រទេសមួយ និងជាដៃគូនយោបាយរបស់ខ្លួន មកលើ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី និងក្រុមគ្រួសារជារឿយៗ គឺជាគំរូ​អវិជ្ជមាន​ នាំឱ្យដានប្រេះឆានៅដក់ជាប់សម្រាប់​អ្នកនយោបាយ​ជំនាន់​ក្រោយ ដែលជាបច្ច័យអាក្រក់នៃជាតិយើង។

ឯកឧត្តម ស សុខា ៖ ការប្រើយុទ្ធវិធីដដែលៗបែបនេះ ខ្ញុំឃើញថា មិន​ដែល​មាន​ប្រសិទ្ធភាព​ម្ដងណានោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​ វាគឺ​ជាសម្ពាធ​​បង្ខំ​ចិត្ត​ដល់​ដៃ​គូជាភាគីរងគ្រោះឱ្យ​ឆ្លើយ​តបតាមមធ្យោបាយសមស្រប​ក្នុង​សិទ្ធិ​ការ​ពារ​ខ្លួនត្រឡប់ទៅវិញ​។ ពោលគឺជម្លោះផ្លូវអារម្មណ៍ ផ្លូវចិត្ត ផ្លូវកាយ ក្លាយជារ៉ាំរ៉ៃរកថ្ងៃបញ្ចប់គ្មាន។

ឯកឧត្តម ស សុខា ៖ ដោយស្មោះត្រង់ ខ្ញុំពិតជាមិនគាំទ្រ និងមិនអាចទទួលយកបានឡើយចំពោះការប្រើពាក្យពេចន៍ និងរូបភាពប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតសម្ដេចតេជោនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​​គណបក្ស​​ប្រជាជនកម្ពុជានោះទេ។

ឯកឧត្តម ស សុខា ៖ ចរន្តនៃការប្រមាថលើសម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ដែលរៀបចំជាប្រព័ន្ធ ដើម្បីធ្វើជាឧបករណ៍នយោបាយបែបនេះ ទោះខ្ញុំមិននិយាយ ក៏មហាជនអាចវាយតម្លៃបានថា ជាអំពើអសីលធម៌មិនអាចទទួលយកបានដែរ និងមិនមែនជាមេរៀនដែលអ្នកជំនាន់ក្រោយ ត្រូវរៀនសូត្រតាមក្នុងតម្រាវប្បធម៌អរិយធម៌ខ្មែរ និងច្បាប់សង្គមនោះឡើយ។

ឯកឧត្តម ស សុខា ៖ សម្រាប់​ខ្ញុំ​ផ្ទាល់ ទង្វើនេះជាយុទ្ធវិធីនយោបាយអវិជ្ជមានធ្ងន់ធ្ងរ និងអវិជ្ជា ដែលសាបព្រោះតែបែបអបមង្គល ធ្វើឱ្យបរទេសវាយតម្លៃជារួមលើកម្ពុជា។

ឯកឧត្តម ស សុខា ៖ ថាខ្ញុំសំណូមពរក៏បាន សូមកុំយកជាគំរូ និងសូមបញ្ឈប់ ដោយងាកមកប្រើយុទ្ធវិធីប្រកួតប្រជែងប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ដោយស្គាល់ច្បាស់នូវព្រំដែននៃសិទ្ធិសេរីភាពបញ្ចេញមតិ។ ពោលគឺ គួរបែងចែករវាងទិដ្ឋភាពនយោបាយ និងក្របខណ្ឌឯកជនភាពនៃបុគ្គល។ ជារួម បើយុទ្ធវិធីចាស់មិនឈ្នះ គប្បីផ្លាស់ប្រើវិធីថ្មីដែលត្រឹមត្រូវ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.