ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

គណៈគ្រូពេទ្យខេត្តកំពត-កែប ធ្វើមហាសន្និបាតបូកសរុបការងារលើកទី៣ និងជ្រើសរើសប្រធានក្រុមប្រឹក្សាអាណត្តិថ្មី

គណៈគ្រូពេទ្យខេត្តកំពត-កែប ធ្វើមហាសន្និបាតបូកសរុបការងារលើកទី៣ និងជ្រើសរើសប្រធានក្រុមប្រឹក្សាអាណត្តិថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត-កែប)៖ គណៈគ្រូពេទ្យខេត្តកំពត-កែប បានរៀបចំមហាសន្និបាតបូកសរុបការងារការិយាល័យរបស់ខ្លួន អាណត្តិ៦ឆ្នាំ លើកទី៣ និងបោះឆ្នោតជ្រើសរើសសមាសភាពថ្មីសម្រាប់អាណត្តិ៦ឆ្នាំ លើកទី៤ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ដែលប្រព្រឹត្តធ្វើឡើងនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរសុខាភិបាលខេត្តកំពត។

អង្គសន្និបាតត្រូវបានបោះឆ្នោតជាប់បេក្ខភាពចំនួន២១រូប ក្នុងនោះជាប់បេក្ខភាពបម្រុងចំនួន១០រូប លោកវេជ្ជបណ្ឌិត កែវ សុផាន់ ជាប់ជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប នៃអាណត្តិថ្មីនេះ។

លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាប់ឆ្នោត បានលើកបញ្ជាក់ថា តាមលក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ តម្រូវឱ្យមានការបោះឆ្នោតតាមអាណត្តិនីមួយៗរៀងរាល់២ឆ្នាំម្តង ដើម្បីកែសម្រួលសមាសភាពដឹកនាំក្រុមប្រឹក្សាគណៈគ្រូពេទ្យ សំដៅពន្លឿនការគ្រប់គ្រងសមាជិកភាព ផែនការសកម្មភាព ការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាសស្ត្រ បន្តដោយតម្លាភាព វឌ្ឍនៈភាពវិជ្ជាជីវៈ ទាំងគុណវឌ្ឍន៍ គុណធម៌ សមធម៌ សាមគ្គីភាព ប្រកបដោយក្រមសីលធម៌នៃវិជ្ជាជីវៈ ដើម្បីចូលរួមកាត់បន្ថយ ហានិភយ័អត្រាស្លាប់ផ្សេងៗ ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈ និងសេវាឯកជន។

លោកសាស្ត្រាចារ្យ ឡាំ អេងហួរ បានរំលឹកថា ច្បាប់ស្តីពីការគ្រប់គ្រងគណៈវិជ្ជាជីវៈសុខាភិបាល បានចែងថា គណៈវិជ្ជាជីវៈសុខាភិបាលមានតួនាទីជានិយ័តករ ក្នុងការបង្កើតលក្ខខន្តិកៈនានា ក្នុងការប្រកបវិជ្ជាជីវៈសុខាភិបាល ប្រកបដោយក្រមសីលធម៌ គុណធម៌ សុវត្ថិភាព រួមមានការចុះបញ្ជីការ ការធ្វើអាជ្ញាប័ណ្ណ និងធានាថាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ បានបំពេញតាមលក្ខខន្តិកៈតម្រូវដើម្បីទទួលបានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈ សំដៅលើកកម្ពស់ ការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ។

លោកសាស្ត្រាចារ្យ បានបន្តថា កន្លងមកនេះក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ក្រោមការដឹកនាំរបស់ លោកវេជ្ជបណ្ឌិត កែវ សុផាន់ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សំគាល់ លើកិច្ចការងារគ្រប់គ្រងទូទៅ ការប្រតិបត្តិសេចក្តីណែនាំ លិខិតបទដ្ឋានគតិយុត្តិ ការចុះត្រួតពិនិត្យប្រតិបត្តិវិជ្ជាជីវៈគ្រូពេទ្យ តាមបណ្តាមូលដ្ឋានសុខាភិបាលទាំងរដ្ឋ និងឯកជន ឲ្យមានភាពល្អប្រសើរ បញ្ចៀសបាននូវហានិភ័យ និងអត្រាស្លាប់របស់អ្នកជំងឺ។

តាមរបាយការណ៍របស់មន្ទីរសុខាភិបាលបានបញ្ជាក់ថា ខេត្តកំពតមានស្រុកប្រតិបត្តិចំនួន៤ មន្ទីរពេទ្យបង្អែក៥ មណ្ឌល់សុខភាព៦៦ ដែលមានមន្ត្រីបុគ្គលិក សរុប១១៦នាក់ ក្នុងនោះ ស្រី៧១០នាក់ និងមានមន្ត្រីកិច្ចសន្យាចំនួន១២៤នាក់ផងដែរ។ សេវាឯកជន មានក្លីនិកសម្រាកព្យាបាល១៩កន្លែង បន្ទប់ពិគ្រោះព្យាបាល ១៣១កន្លែង បន្ទប់ថែទាំវិជ្ជសាស្ត្រ ៣០៦កន្លែង បន្ទប់ពិគ្រោះស្ត្រីមានផ្ទៃពោះ១៦៦កន្លែង មន្ទីរសម្រាកព្យាបាលមាត់ធ្មេញ ៣កន្លែង បន្ទប់ពិគ្រោះព្យាបាលមាត់ធ្មេញ៣៦កន្លែង បន្ទប់ថែទាំមាត់ធ្មេញមាន២៧កន្លែង មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ៤កន្លែង បន្ទប់ពិគ្រោះព្យាបាលភ្នែក ១កន្លែង និងបន្ទប់ថែទាំភ្នែក ១កន្លែង ឱសថស្ថាន៤៧កន្លែង និងឱសថស្ថានរង ចំនួន៩កន្លែង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.