ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

រដ្ឋបាលខេត្តបាត់ដំបង បើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែកចំនួន២ខ្សែ ជូនពលរដ្ឋក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបង បើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែកចំនួន២ខ្សែ ជូនពលរដ្ឋក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែកចំនួន២ខ្សែ ដែលផ្លូវលេខ៥៤២ ចាប់ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវលេខ៥០៧ ប្រវែង ៦២១ម៉ែត្រទទឹង ៨ម៉ែត្រ និងដាក់លូរំដោះទឹកចំនួន៥២០កង់ និងកំណាត់ផ្លូវមុខវត្តទួលដូនប៉ុក ដល់ផ្លូវលេខ៥៤០ ប្រវែង៥០៣ម៉ែត្រ ទទឹង៨

ម៉ែត្រស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។​

នាឱកាសនោះលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា សម្រាប់ផ្លូវនៅក្នុងសង្កាត់អូរចារ ​ត្រូវបាន​ជួសជុលក្រាលបេតុងបានរួចស្រេចមួយចំនួនធំ ក្នុងនោះមានផ្លូវតូចៗជាច្រើនទៀតកំពុង បន្តធ្វើ ដូចនេះស្នើឱ្យអាជ្ញាធរសង្កាត់អូរចារ ខិតខំដោះស្រាយផ្លូវតូចៗទាំងនោះ ដោយប្រើប្រាស់នូវថវិកាដែលសង្កាត់មាន ដោយមិនត្រូវពឹងតែលើរដ្ឋបាលខេត្ត ឬរដ្ឋបាលក្រុងតែមួយមុខនោះទេ ធ្វើយ៉ាងណាព្យាយាមដោះស្រាយផ្លូវតូចៗ ជូនប្រជាពលរដ្ឋឱ្យបានប្រើប្រាស់ ហើយរដ្ឋបាលខេត្តក៏នៅតែបន្តជួយដូចគ្នា។

លោកបានស្នើសុំដល់រដ្ឋាករទឹក ដាក់កន្លែងទុយោសម្រាប់ភ្ជាប់ពេលមានអគ្គិភ័យកើតឡើង ពិសេសកន្លែងដែលពិបាករថយន្តអគ្គិភ័យចូលទៅដល់ទីតាំង។

លោកបានបន្តទៀតថា តាមការសន្យាជូនប្រជាពលរដ្ឋនៅសង្កាត់អូរចារ គឺត្រូវបានរៀបចំដាក់អំពូលសូឡាតាមដងផ្លូវនានានៅក្នុងសង្កាត់អូរចារ ក្នុងនោះលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានផ្ដល់នូវអំពូលសូឡានៅសង្កាត់អូរចារនេះចំនួន៣ភូមិ ជូនប្រជាពលរដ្ឋផងដែរ។

ក្នុងនោះលោកបានសំណូមពរដល់ប្រជាពលរដ្ឋ នៅតាមដងផ្លូវសូមមេត្តាសម្រួលដល់ក្រុមការងារជួសជុលផ្លូវ ក្នុងនោះត្រូវចូលរួមសហការដោយត្រូវផ្តល់ជាចំណីផ្លូវ ឬថយរបងរបស់ខ្លួនដើម្បីធ្វើការពង្រីកផ្លូវកាន់តែធំ ក្នុងនោះ​អាជ្ញាធរមូលដ្ឋានត្រូវធ្វើការសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការថយរបងរបស់ខ្លួន សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

លោកបានណែនាំដល់ក្រុមការងារជំនាញ ពិនិត្យមើលផ្លូវថ្នល់ណាដែលបានជួសជុល និងកសាងដោយចាក់កៅស៊ូ ឬបេតុងហើយ ត្រូវរៀបចំអ៊ុតជាគំនូសនៅតាមដងផ្លូវឱ្យបានស្អាត ដោយឡែកសម្រាប់ផ្លូវចាស់ៗណា មិនមានប៉ះដល់គម្រោងកសាងស្ដារប្រព័ន្ធរំដោះទឹកកខ្វក់ទេ ត្រូវរៀបចំអ៊ុតគំនូសសម្គាល់ជាបណ្ដើរៗ និងត្រូវប្រើប្រាស់ថ្នាំដែលមានគុណភាពខ្ពស់ ប្រើប្រាស់បានរយៈពេលយូរអង្វែង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.