ពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាល ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតី និងប្រគល់បណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងរដ្ឋបាលខេត្តពោធិ៍សាត់ ចំនួន ២៨៨រូប ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលពិធីនេះរៀបចំធ្វើឡើង នៅខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។