ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៤០ គ.ជ.ប ស្តីពី ការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៤០ គ.ជ.ប ស្តីពី ការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៤០ គ.ជ.ប ស្តីពី ការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមឃុំ សង្កាត់ និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។

ឯកឧត្ដម ហ៊ីង ធីឫទ្ធិ បានមានប្រសាសន៍ថា អនុលោមតាមមាត្រា ១៦៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែ ពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដើម្បីបោះឆ្នោត ប្រជាពលរដ្ឋនោះ អាចប្រើប្រាស់ឯកសារ បញ្ជាក់អត្តសញ្ញាណដើម្បីបោះឆ្នោត។ អាជ្ញាធរឃុំ សង្កាត់ និង គឃ.សប ត្រូវបានអនុញ្ញាតឱ្យចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) តាមការស្នើសុំ ជូនប្រជាពលរដ្ឋ ស្របតាមសេចក្តីណែនាំរួមរវាងក្រសួងមហាផ្ទៃ និង គ.ជ.ប លេខ ០៣៤ ស.ណ.ន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ ឯកឧត្ដមបានមានប្រសាសន៍បន្តទៀតថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលបរិច្ឆេទសម្រាប់ការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមឃុំ សង្កាត់ មានរយៈពេល៣០ថ្ងៃ គឺចាប់ធ្វើពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ត្រឹមម៉ោង ៥:៣០នាទីល្ងាច។

 ឯកឧត្ដម ហ៊ីង ធីឫទ្ធិ បានបញ្ជាក់ជូនទៀតថា ដើម្បីស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត អ្នកបោះឆ្នោតត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖

– ត្រូវស្នើសុំក្នុងអំឡុងកាលបរិច្ឆេទដូចបានបញ្ជាក់ខាងលើ

– ត្រូវបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខ គឃ.សប នៃឃុំ សង្កាត់ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងត្រូវបោះឆ្នោត

– ត្រូវបំពេញពាក្យស្នើសុំ និងត្រូវផ្តិតស្នាមម្រាមដៃនៅចំពោះមុខប្រធាន គឃ.សប

– ត្រូវផ្តល់ស្នាមម្រាមដៃតាមការណែនាំរបស់សមាជិក គឃ.សប ទទួលបន្ទុកលើការងាររដ្ឋបាល និងថតរូបសម្រាប់ការផ្ទៀងផ្ទាត់ និងទាញទិន្នន័យពីបញ្ជីបោះឆ្នោតផ្លូវការក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត។

 ឯកឧត្ដម ហ៊ីង ធីឫទ្ធិ បានបញ្ជាក់ជូនបន្តទៀតថា បន្ទាប់ពីបានទទួល និងពិនិត្យលើពាក្យស្នើសុំ ប្រធាន គឃ.សប ត្រូវចេញ ឯ.អ ជូនអ្នកបោះឆ្នោត ដោយមិនតម្រូវឱ្យបង់ប្រាក់ឡើយ។ បន្ទាប់មកអ្នកបោះឆ្នោតត្រូវយក ឯ.អ ដែលចេញដោយប្រធាន គឃ.សប ទៅកាន់សាលាឃុំ សង្កាត់ ដើម្បីឱ្យមេឃុំ ចៅសង្កាត់ ពិនិត្យ និងសម្រេចផ្តល់សុពលភាពសម្រាប់ប្រើប្រាស់ជាផ្លូវការ។ អ្នកបោះឆ្នោតត្រូវរក្សាទុក ឯ.អ នោះ សម្រាប់យកទៅបង្ហាញដល់មន្ត្រីគណៈកម្មការការិយាល័យ បោះឆ្នោតនៅថ្ងៃបោះឆ្នោត ទើបអាចបោះឆ្នោតបាន។
ពាក់ព័ន្ធនឹងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅ គឃ.សប ឯកឧត្ដម ហ៊ីង ធីឫទ្ធិ បានជម្រាបជូនថា អនុលោមតាមមាត្រា ៤៣ និងមាត្រា ៩៤ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ.ជ.ប ត្រូវបោះពុម្ព ផ្សព្វផ្សាយ និងបិទផ្សាយជាសាធារណៈនូវបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោតនៅទីស្នាក់ការ គឃ.សប ក្នុងរយៈពេលយ៉ាងតិច ៣០ថ្ងៃមុនថ្ងៃបោះឆ្នោត។ តាមប្រតិទិន ការបិទផ្សាយនេះនឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។  ឯកឧត្ដមបានជម្រាបជូនទៀតថា បញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗត្រូវបានថតចម្លង និងផ្ញើជូន គឃ.សប ចំនួន ២ ច្បាប់ ដោយ ១ ច្បាប់ត្រូវបិទផ្សាយនៅទីស្នាក់ការ គឃ.សប នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ហើយត្រូវថែរក្សារហូតដល់ថ្ងៃបោះឆ្នោត និងចំនួន ១ ច្បាប់ទៀតរក្សាទុកជាឯកសារនៅ គឃ.សប។ បញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ទាំងអស់ចំណុះរាជធានី ខេត្តនីមួយៗ ត្រូវបានថតចម្លងលើក្រដាស ឬក្នុងស៊ីឌីជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ពាក់ព័ន្ធ ដើម្បីរក្សាទុកជាឯកសារ និងបម្រើដល់សាធារណជន។

មានសំណួរមួយចំនួនបានលើកឡើងដោយភាគីពាក់ព័ន្ធ ដែលចូលរួមក្នុងកិច្ចប្រជុំនោះ គឺពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការហែក្បួនឃោសនាបោះឆ្នោត ការដាក់ភ្នាក់ងារគណបក្សនយោបាយ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត  និងការអនុវត្តសេចក្តីណែនាំរួមរវាងក្រសួងមហាផ្ទៃ និង គ.ជ.ប ពាក់ព័ន្ធនឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត។
តំណាង គ.ជ.ប ដែលបានដឹកនាំកិច្ចប្រជុំនោះ បានឆ្លើយបញ្ជាក់ជូនទៅនឹងការលើកឡើងខាងលើថា  ការងាររបស់ គ.ជ.ប មានផែនការមេ មានប្រតិទិននៃការបោះឆ្នោត មានសេចក្តីណែនាំ សេចក្តីជូនដំណឹងផ្សព្វផ្សាយទៅគ្រប់ភាគីពាក់ព័ន្ធទៅតាមដំណាក់កាលនីមួយៗ ដើម្បីឱ្យភាគីទាំងនោះ ងាយស្រួលបំពេញការងាររបស់ខ្លួន ជាពិសេសគណបក្សនយោបាយ។ គ.ជ.ប បានអនុវត្តទៅតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត។ សំណួរខ្លះទៀតពាក់ព័ន្ធនឹងសកម្មភាពការងារនៅពេលខាងមុខ ដូចជាការឃោសនាបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត គ.ជ.ប នឹងមានកិច្ចប្រជុំពាក់ព័ន្ធនឹងប្រធានបទទាំងនេះជាបន្តទៀតនៅចុងខែមិថុនា និងក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខជាបន្តទៀត។ ចំពោះកិច្ចប្រជុំថ្ងៃនេះ គ.ជ.ប ចង់ផ្តោតទៅលើការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីឱ្យគ្រប់ភាគីទាំងអស់បានយល់ និងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។ ការងារនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឱ្យពួកគាត់ទៅធ្វើ ឯ.អ ទាន់ពេលវេលា ដើម្បីបោះឆ្នោត។ គ.ជ.ប បានបញ្ជាក់ជូនទៀតថា ថ្មីៗនេះ រាជរដ្ឋាភិបាល ទើបចេញអនុក្រឹត្យ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣  ស្តីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ខ្លឹមសារក្នុងអនុក្រឹត្យនោះ មាត្រា ៣ បានចែងថា ត្រូវបានបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។    
 
ក្នុងកិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ចំនួនប្រមាណ ៧០ នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.