ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ទស្សនៈសិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលពិសេស «តួនាទីសារព័ត៍មានក្នុងដំណើរការបោះឆ្នោត, ការពង្រឹងតួនាទីសារព័ត៍មាន ក្នុងបរិបទឌីជីថល និងធ្វើការអ្នកនាំពាក្យ» ដែលរៀបចំដោយ ស.ស.ស.ក.

ទស្សនៈសិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលពិសេស «តួនាទីសារព័ត៍មានក្នុងដំណើរការបោះឆ្នោត, ការពង្រឹងតួនាទីសារព័ត៍មាន ក្នុងបរិបទឌីជីថល និងធ្វើការអ្នកនាំពាក្យ» ដែលរៀបចំដោយ ស.ស.ស.ក.

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទស្សនៈសិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលពិសេស «តួនាទីសារព័ត៍មានក្នុងដំណើរការបោះឆ្នោត, ការពង្រឹងតួនាទីសារព័ត៍មាន ក្នុងបរិបទឌីជីថល និងធ្វើការអ្នកនាំពាក្យ» ដែលរៀបចំដោយ ស.ស.ស.ក.

(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលពិសេស   ដោយឥតគិតថ្លៃស្តីពី «តួនាទីសារព័ត៌មានក្នុងដំណើរការបោះឆ្នោត និងការពង្រឹងតួនាទីសារព័ត៌មានក្នុងបរិបទឌីជីថល» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធ​​​​អ្នកសារព័ត៌មានកម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ។

វគ្គបណ្តុះបណ្តាលពិសេសដោយឥតគិតថ្លៃនេះ ប្រព្រឹត្តរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៣ ខែមិថុនា ឆ្នាំ២០២៣ នៅអគារសេរីភាព នៃ ស.ស.ស.ក សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ដោយមានបទឧទ្ទេសនាមពីវាគ្មិនជំនាញសរុប ០៧រូប ដែលជាអ្នកច្បាប់ សាស្ត្រាចារ្យសារព័ត៌មាន អ្នកនាំពាក្យ ដែលមានបទពិសោធន៍ អញ្ជើញមកពីស្ថាប័ន គ.ជ.ប, ក្រសួងប្រៃសណីយ៍, ក្រសួងព័ត៌មាន, ទីស្តីការគណៈរដ្ឋមន្ត្រី និងស.ស.ស.ក ផ្ទាល់។ វគ្គបណ្តុះបណ្តាល ស្តីពី «តួនាទីសារព័ត៌មានក្នុងដំណើរការបោះឆ្នោត និងការពង្រឹងតួនាទីសារព័ត៌មានក្នុងបរិបទឌីជីថល» នេះ ទទួលបានសិក្ខាកាម​​​​ចុះឈ្មោះចូលរួមប្រមាណ ១០០នាក់ (ស្រី ១៣នាក់) ដែលពួកគាត់មកពីបណ្តាក្រសួងស្ថាប័នរដ្ឋ​​​​និងឯកជន,អង្គការសមាគម ,ស្ថានីយទូរទស្សន៍ ,ស្ថាប័នសារព័ត៌មាន និងនិសិត្សដែលចាប់អារម្មណ៍នឹងវិស័យសារព័ត៌មាន។

តើ សិក្ខាកាម ដែលចូលរួម​ក្នុងវគ្គបណ្តុះបណ្តាលពិសេស មុនដំណើរការបោះឆ្នោតនេះ មានទស្សនៈយ៉ាងណា?

លោក ជុន ស៊ុនលី ជាអ្នកសារព័ត៌មានមួយរួបមកពីការសែត Khmer Times បានប្រាប់អង្គភាពសារព័ត៌មាន Swift News និង BEST TV ថា លោកយល់ឃើញថាវគ្គបណ្តុះបណ្តាលនេះល្អ ជាការចែករំលែកចំណេះដឹង ពីវាគ្មិនជំនាញៗដល់សិក្ខាកាម ជាពិសេស វាគ្មិន​ដែលអញ្ជើញចូលរួមក្នុងកម្មវិធីនេះ សុទ្ធតែជាអ្នកមានបទពិសោធន៍ ក្នុងអាជីពសារព័ត៌មានរាប់ឆ្នាំ សូម្បី​​​​តែលោកមេធាវីទាំង២ ក៏មានបទពិសោធន៍ ចេញមកពីប្រភពសារព័ត៌មានប្រមាណជា ១០ឆ្នាំ។ ដូច្នេះ ធ្វើឱ្យលោក ជុន ស៊ុនលី បញ្ជាក់ថា វាគ្មិនជំនាញៗ ទាំងនេះហើយ ធ្វើឱ្យលោកនិងអ្នកចូលរួម ទទួលចំណេះដឹងថ្មីៗ ហើយមានឱកាសចោទសួរ​​ទៅវិញទៅមក ដើម្បីពង្រីកចំណេះដឹង និយាយជារួម គឺសិក្ខាកាមទទួលបានចំណេះដឹងថ្មីៗ។

លោក ជុន ស៊ុនលី មានប្រសាសន៍យ៉ាងដូច្នេះថា «សម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំ ដែលជាសិក្ខាកាមចូលរួម ខ្ញុំយល់ឃើញថា ល្អ ជាការចូលរួមចែករំលែកចំណេះដឹង ដល់អ្នកទាំងអស់គ្នាដែលជាសិក្ខាកាមហ្នឹងតែម្តង ជាពិសេស វាគ្មិនៗ​ដែលអញ្ជើញចូលរួមហ្នឹង សុទ្ធតែជាអ្នកដែលមានបទពិសោធន៍​នៅក្នុងវិស័យសារព័ត៌មាន ធ្វើឱ្យទាំងខ្ញុំនិងអ្នកឯទៀត បានយល់ដឹងច្រើន​​​ លើផ្នែកព័ត៌មាន ជាពិសេសលោកមេធាវី គាត់មានបទពិសោធន៍ ក្នុងសារព័ត៌មានហ្នឹងប្រមាណជា ១០ឆ្នាំ ហើយវាគ្មិនដ៏ទៃៗទៀត គាត់បានច្បិចយកចំណុច ដែលពាក់ព័ន្ធជាមួយហ្នឹងវិស័យសារព័ត៌មាន ដូចជា ខាងក្រសួងប្រៃសណីយ៍ ទៅលើការការពារប្រព័ន្ធសុវត្ថិភាព កុំឱ្យគេហែក ឬក៏ការវាយតម្លៃព័ត៌មាន ឬក៏បច្ចេកវិទ្យា​ដែលពាក់ព័ន្ធទៅលើការពង្រីក​​​​ការផ្សព្វផ្សាយព័ត៌មាន ឬអ្នកអានព័ត៌មាន ជាគោលដៅជាដើម អញ្ចឹងអ្នកដែលចូលរួមទាំងអស់ហ្នឹង​គឺបានយល់ដឹងនូវចំណេះ​​​​ដឹងថ្មីៗ ហើយបានចោទសួរទៅវិញទៅមក ហើយបានពង្រីកចំណេះដឹង និយាយជារួមវគ្គបណ្តុះបណ្តាលនេះ គឺទទួលបាន​​​​ចំណេះដឹងថ្មីៗ»

ចំនែកឯកញ្ញា សុភី សម្បា ដែលជានិសិត្សមកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅក្នុងរាជធានីភ្នំពេញ បញ្ចេញជា​​​​ទស្សនៈផ្ទាល់ខ្លួន ក្នុងនាមជាសិក្ខាកាមថា នាងពិតជារីករាយ និងសប្បាយចិត្ត ដែលបានចូលរួម​​​ក្នុងវគ្គបណ្តុះបណ្តាល​​​ពិសេសនេះ ដោយបានទទួលចំណេះដឹងថ្មីៗ មុនពេលបោះឆ្នោត ព្រោះថា នាងគឺជាអ្នកសង្កេតការណ៍​បោះឆ្នោតស្មគ្រ័ចិត្តមួយរូប នៅក្នុងដំណើរការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុននេះ។

កញ្ញា សុភី សម្បា លើកឡើងថា «​សម្រាប់នាងខ្ញុំផ្ទាល់​​​ គឺនាងខ្ញុំពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយមែនទែន ព្រោះថា នៅក្នុងវគ្គបណ្តុះបណ្តាលពិសេសនេះ គឺបានធ្វើឱ្យខ្ញុំ ដែលជាអ្នកសារព័ត៌មានមួយរូប អាចដឹងថា តើយើងមានតួនាទី និងក្រមសីលធម៌បែបណា ដើម្បីទទួលនូវព័ត៌មាន នៅក្នុងការអង្កេតការណ៍បោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនេះ។ នាងខ្ញុំ ចាប់អារម្មណ៍មករៀនទីនេះ ដោយសារនាងខ្ញុំ ជាអ្នកអង្កេតការណ៍ស្មគ្រ័ចិត្តមួយរូប នៅក្នុងកម្មវិធីបោះឆ្នោតនាពេលខាងមុខនេះ ដូច្នេះ នាងខ្ញុំក៏ចាប់អារម្មណ៍ ក្នុងការមកចូលរួមវគ្គបណ្តុះបណ្តាលនេះ ដើម្បីឱ្យនាងខ្ញុំដឹងថា តើគួរតែអនុវត្តន៍ និងមានតួនាទីគោរព ទៅលើកិច្ចការហ្នឹងបែបណា?»

រីឯ លោក រ័ត្ន រ៉ូដេ មកពីអង្គភាពសារព័ត៌មាន VPN ក៏បានលើកឡើងថា នេះជាលើកទី១ហើយ ដែលលោកទើបមានឱកាស បានមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលពិសេសនេះ ដែលរៀបចំដោយ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ លោកបានស្វែងយល់ និងទទួលបទពិសោធន៍ថ្មីៗ ទាក់ទងនឹងផ្នែកសារព័ត៌មាន។ អ្វីដែលលោកចាប់អារម្មណ៍ខ្លាំង ជាងគេ គឺវាគ្មិនមកពីគជប ដែលបានពន្យល់ទាក់ទង នឹងដំណើរការបោះឆ្នោត នាពេលខាងមុខនេះ។

លោក រ័ត្ន រ៉ូដេ ប្រាប់អង្គភាពយើងថា «ខ្ញុំមករៀននេះ ​គឺមានចំណាប់អារម្មណ៍ខ្លាំងមែនទែន​ដែលកម្មវិធីនេះ អាចបណ្តុះបណ្តាលពីការរៀនស្វែងយល់ពីគជប និងរៀនស្វែងយល់ផ្នែកព័ត៌មាន និងការពង្រឹងពីតួនាទីសារព័ត៌មាន ក៏ដូចជាដំណើរការបោះឆ្នោត។ និយាយជារួមទៅ ខ្ញុំមកទីនេះ ជួបជុំនេះ ក្រោមការរៀបចំពី ស.ស.ស.ក.នេះ ទើបជាលើកទី១ ទី១ ខ្ញុំចង់ស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីទៀត ទាក់ទងហ្នឹងផ្នែកសារព័ត៌មាន សម្រាប់យើង ដើម្បីផ្សព្វផ្សាយព័ត៌មាន និងច្បាប់គជប ដែលយើងត្រួវស្វែងយល់» ។

សូមជំរាបថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេស​​​​ «តួនាទីសារព័ត៍មាន​​​ក្នុងដំណើរ​​​​​ការបោះឆ្នោត, ការពង្រឹងតួនាទីសារព័ត៍មាន ក្នុងបរិបទឌីជីថល និងធ្វើការអ្នកនាំពាក្យ» មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងវគ្គបណ្តុះបណ្តាលពិសេសនេះ មានសិក្ខាកាមចូលរួមប្រមាណជា ១០០នាក់ នឹងទទួលបានការចែករំលែកបទពិសោធន៍ និងចំណេះដឹងជាមូលដ្ឋានពីគ្រូឧទ្ទេសជំនាញៗ ៧រូប តាមរយៈបទបង្ហាញចំនួន ៧ រួមមាន៖

១.ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងដំណើរការបោះឆ្នោត និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍បោះឆ្នោត។

២.ការត្រៀមខ្លួនរបស់អ្នកសារព័ត៌មានទាក់ទិនការបោះឆ្នោត និងមុំព័ត៌មានសំខាន់ៗទាក់ទិនការបោះឆ្នោត

៣.ការចាប់យកឌីជីថលទៅក្នុងការងារព័ត៌មាន ដើម្បីពង្រីកការផ្សព្វផ្សាយ និងអ្វីទៅសុវត្ថិភាព Internet?

៤.ស្វែងយល់ពីការដឹកនាំគ្រប់គ្រងអង្គភាពសារព័ត៌មាន និងការស្វែងរកទីផ្សារ ហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់អាជីវកម្មសារព័ត៌មាន។

៥.ស្វែងយល់ពីកិច្ចការអ្នកនាំពាក្យ កិច្ចការសាធារណៈ និងការងារផ្សព្វផ្សាយមហាជន។

៦.ស្វែងយល់ពីវិធីបង្ការសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានក្នុងពេលចុះបំពេញការងារ, ការយល់ដឹងជាមូលដ្ឋានរបៀបដោះស្រាយ​​​​លើសំណើទាមទារការកែតម្រូវខ្លឹមសារផ្សាយ, និងការដោះស្រាយបណ្តឹងនៅតុលាការ។

៧. តួនាទីសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិ នៅក្នុងដំណើរការប្រជាធិបតេយ្យ, ការកសាងសន្តិភាព, និងការកសាងសង្គមស៊ីវិល័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.