ពោធិ៍សាត់៖នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជេីញដឹកនាំក្រុមការងារថ្នាក់ខេត្ត អមដំណេីរឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអញ្ជេីញពិនិត្យទីតាំង និងបេីកកិច្ចប្រជុំ ស្តីពី ការត្រៀមរៀបចំទីកន្លែងសម្រាប់ធ្វេីបដិសណ្ឋារកិច្ចក្រោមអធិតីដ៏ខ្ពង់ខ្ពង់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញជួបសំណេះសំណាងជាមួយបងប្អូន កម្មករ កម្មការិនី រោងចក្រកាត់ដេរក្នុងខេត្តពោធិ៍សាត់ នាពេលខាងមុខក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕




