ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង

អភិបាលខេត្តព្រះវិហារ អំពាវនាវកងកម្លាំងប្រដាប់អាវុធ ត្រូវថែរក្សាសុខសន្តិភាព និងប្រឆាំងដាច់ខាតរាល់សកម្មភាពដែលមានបំណងបំផ្លាញសន្តិភាពកម្ពុជា

អភិបាលខេត្តព្រះវិហារ អំពាវនាវកងកម្លាំងប្រដាប់អាវុធ ត្រូវថែរក្សាសុខសន្តិភាព និងប្រឆាំងដាច់ខាតរាល់សកម្មភាពដែលមានបំណងបំផ្លាញសន្តិភាពកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ត្រូវការពារឱ្យបានសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យនៅគង់វង្ស ដើម្បីឱ្យប្រទេសជាតិកាន់តែអភិវឌ្ឍរីកចម្រើនគ្រប់វិស័យបន្តទៀត។

ការថ្លែងអំពាវនាវរបស់លោកអភិបាលខេត្តព្រះវិហារ បានធ្វើឡើងនៅក្នុងឱកាសដែលលោកចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារ ការរក្សាសណ្តាប់ធ្នាប់ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារឆមាសទី១ ឆ្នាំ២០២៣ នារសៀលថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក និងនាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោក គីម រិទ្ឋី បានថ្លែងការកោតសរសើរ ដល់កងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានខិតខំបំពេញតួនាទីភារកិច្ចខ្លួនបានល្អប្រសើរក្នុងការរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងប្រទេសជាតិយើង។

លោកបានអំពាវនាវដល់កម្លាំងប្រដាប់អាវុធ ដាច់ខាតត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យបានសុខសន្តិភាព ដែលមានសព្វថ្ងៃនេះ ឱ្យនៅគង់វង្ស ពិសេសការពាររាជរដ្ឋាបាលស្របច្បាប់ ប្រសូត្រចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកអភិបាលខេត្តព្រហវិហារ បានថ្លែងថា វគ្គហ្វឹកហ្វឺនក្នុងរយៈពេលជិត ១៥ថ្ងៃកន្លងមកនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ និងគុណតម្លៃបំផុតដល់ខឿនរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់បាតុភាពអនាធិបតេយ្យនានា។

ទន្ទឹមនេះ លោកក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ពីការខិតខំបំពេញភារកិច្ច របស់កងរាជអាវុធហត្ថខេត្ត ក្នុងការបង្ក្រាបបទល្មើសនានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅធានាឱ្យកងកម្លាំងកងរាជអាវុធ ហត្ថមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តកាតព្វកិច្ចទទួលបានជោគជ័យជូនជាតិ និងមាតុភូមិ។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវ្ធហត្ថខេត្តព្រះវិហារ បានថ្លែងថា វគ្គហ្វឹកហ្វឺននេះដើម្បីលើកកម្ពស់ សមត្ថភាពនិងការយល់ដឹងបន្ថែមអំពីតួនាទី ភារៈកិច្ច លើការបំពេញបេសកកម្មទាំងចំណេៈដឹង នឹងចំណេៈធ្វើលើមុខវិជ្ជាយោធា និងមុខវិជ្ជាជំនាញអាវុធហត្ថ ធ្វើឱ្យនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តព្រះវិហារ មានស្មារតីទទួលខុសត្រូវ គោរពច្បាប់ ក្រមសីលធម៌ គុណធម៌ មានមនសិការការងារ និងអត្តចរិក ដើម្បីពង្រឹងសមត្ថភាពដឹកនាំបញ្ជា អនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាពនឹងសម្រេចបានជោគជ័យគ្រប់ភារៈកិច្ចជូនជាតិមាតុភូមិ៕ដោយ លោក លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.