ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ពលរដ្ឋក្រីក្រនិងចាស់ជរា ជាង៦០គ្រួសារទទួលអំណោយពីលោក ឃន សុខា និងក្រុមគ្រួសារ ព្រមទាំងបងប្អូន មិត្តភក្កិ នៅស្រុករំដួល !

ពលរដ្ឋក្រីក្រនិងចាស់ជរា ជាង៦០គ្រួសារទទួលអំណោយពីលោក ឃន សុខា និងក្រុមគ្រួសារ ព្រមទាំងបងប្អូន មិត្តភក្កិ នៅស្រុករំដួល !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពលរដ្ឋក្រីក្រនិងចាស់ជរា ជាង៦០គ្រួសារទទួលអំណោយពីលោក ឃន សុខា និងក្រុមគ្រួសារ ព្រមទាំងបងប្អូន មិត្តភក្កិ នៅស្រុករំដួល !

ខេត្ដស្វាយរៀង ៖ នាព្រឹកថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៣នេះ លោក ឃន សុខា និងក្រុមគ្រួសារ ព្រមទាំងបងប្អូន មិត្តភក្កិ នៅខេត្តកំពង់ចាមបាននាំយកអំណោយ ជាសម្ភារ និងថវិកា មួយចំនួន តាមរយៈ លោកកែវ ចន្ធី អនុប្រធានការិយាល័យអប់រំស្រុករំដួល ទៅចែកជូនដល់ ប្រជាពលរដ្ឋដែលជាង៦០គ្រួសារមកពីភូមិស្វាយចេក ភូមិអន្លង់ស្ពាន និងភូមិថ្មី ក្នុងឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង អំណោយនេះចែកជួនដល់ចាស់ជរា និងពលរដ្ឋដែលមានជីវភាពខ្វះខាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុករំដួល  ពិធីនេះធ្វើឡើងនៅវត្ដស្វាយចេកចាស់ស្ថិតក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្ដស្វាយរៀង ។

ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងចាស់ជរា ជាង៦០គ្រួសារនេះនៅក្នុងមូលដ្ឋានស្រុករំដួលដែលមានជីវភាពភាពក្រីក្រខ្វះខាតទើបលោកកែវ ចន្ធី អនុប្រធានការិយាល័យអប់រំស្រុករំដួល បានស្នើសុំលោក ឃន សុខា និងក្រុមគ្រួសារ ព្រមទាំងបងប្អូន មិត្តភក្កិ  ជាអំណោយមានសម្ភរៈជាគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួនមកចែកជូនដើម្បីជួយសម្រាលដល់ទុក្ខលំបាករបស់ពួកគាត់បានមួយគ្រាផងដែរ។

អំណោយដែលនាំយកចែកជូនដល់ពលរដ្ឋជាង៦០គ្រួសារក្នុងមួយគ្រួសារទទួលបាន រួមមាន ៖ អង្ករ,សារ៉ុង, ក្រមា ,និង ថវិកាចំនួន ២ម៉ឺនរៀលហើយក៏បានឧបត្ថម្ភដល់កម្លាំងនគរបាលប៉ុស្ដិ៍កង្ហាចំនួន២និងប្រគេនបច្ច័យដល់ព្រះសង្ឃសម្រាប់កសាងវត្តផងដែរ ។

ឆ្លៀតក្នុងឪកាសនោះដែរលោកហែម សុីណា អភិបាលស្រុករំដួលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឃន សុខា និងក្រុមគ្រួសារ ព្រមទាំងបងប្អូន មិត្តភក្កិមកពីខេត្តកំពង់ចាម សូមអោយមានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ចការងារ សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

                  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.