ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដោយគ្រាប់ BM 21 

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដោយគ្រាប់ BM 21 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដែលុំមានបំំណងយកទឹកដីប្រទេសថៃ ឈានជើងចូលមកប្រទេសកម្ពុជា ដោយគ្រាប់ BM 21 (បេអ៉ឹម ២១)។

ការប្រកាសស្វាគមន៍បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធស្ពានចំនួន២ គឺស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានសន្យាជាមួយសម្តេចចំនួន ៤ដង មិនឱ្យមិនទណ្ឌិត សម រង្ស៉ី ជាន់ដីម៉ាឡេស៊ីនោះឡើយ។ ប៉ុន្តែ ទណ្ឌិតរូបនេះប្រើល្បិចលួចមកតាមវិស័យឯកជន ដល់ប្រើប៉ាស្ព័របារាំង។

បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្សិលមិញ ទណ្ឌិត សម រង្ស៉ី និងបក្ខពួកគ្រោងរៀបចំកិច្ចប្រជុំនៅប្រទេសម៉ាឡេស៉ី ប៉ុន្តែ ត្រូវបានអាជ្ញាធរម៉ាឡេស៉ី រំសាយសកម្មភាពប្រជុំរបស់ក្រុមទណ្ឌិត សម រង្ស៉ី។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយគ្រាន់តែឃើញថៃ គេបោះឆ្នោតមានបក្សមួយនោះឈ្នះគេថា គេជិតបានចូលស្រុកខ្មែរ ចាំទៅចុះអាពៅ (ទណ្ឌិត សម រង្ស៉ី) កុំធ្វើភ្លើពេក…! គ្រាន់តែមកដល់ទឹកដីម៉ាឡេស៉ី និងទឹកដីថៃ វាអួត ចាំមើលវាអួតដល់ណាទៀត ហើយថែមទាំងបណ្ឌិត សេង សារី ថានៅសល់តែមួយទេ គឺឆ្លងកាត់ដីថៃ ចូលមកតែម្តង អាឱ្យយោបល់ហ្នឹងល្អតើស អាហ្នឹងត្រូវ BM 21 តើស។ មកបណ្ឌិត សេង សារី មកខ្លួនឯងមក ជូនដំណើរអាក្បត់ជាតិ ៣ជំនាន់»។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅដល់លោកបណ្ឌិត សេង សារី ឱ្យជូនជនក្បត់ជាតិ ៣ជំនាន់នោះ មកកម្ពុជាដោយខ្លួនឯងតែម្តងទៅ។ សម្តេចថ្លែងថា លោកបណ្ឌិត សេង សារី គឺជាអ្នកផ្តល់យោបល់ឱ្យជនក្បត់ជាតិ ៣ ជំនាន់ ចូលស្រុកខ្មែរតាមប្រទេសថៃ ដោយសារថៃមានការផ្លាស់ប្តូររដ្ឋាភិបាល។

ប្រមុខនៃរាជរដ្ឋាភិបាល ក៏បានព្រលះបណ្ឌិត សេង សារី ថាសូមកុំឡប់តាមរបៀបផ្តល់យោបល់ឱ្យមនុស្សមកស្លាប់ឱ្យសោះ ដូច្នេះ សូមប្រយ័ត្នប្រយែង នេះជាគ្រាន់តែជាសារផ្តាំផ្ញើរតែប៉ុណ្ណោះ កុំឱ្យចេះតែផ្តល់យោបល់ទាំងខុសទទឹងទិសឱ្យសោះ។ សម្តេចតេបានថ្លែងថា គ្មាននរណាខ្លាំងជាងប៉ុលពតនោះទេ ទីបំផុតនៅតែសម្តេចផ្តួលបាន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា៖ «ដូចជាបណ្ឌិត សេង សារី បាននិយាយថាសល់តែមួយទេ ឆ្លងចូលទឹកដីថៃ ចូលមកតែម្ដង។ បណ្ឌិត សេង សារី មកៗខ្លួនឯងហ្មងទៅជូនមកតែម្ដងមក។ ជូនដំណើរអាក្បត់ជាតិ ៣ជំនាន់នោះ មកតែម្ដងទៅផ្តាំផ្ញើពីហ្នឹងទៅផង រដ្ឋាភិបាលប្រយុទ្ធ នៅដដែលទេ មិនទាន់ទៅណាទេ។ កុំមកធ្វើជោនោះកុំឡប់ បើវិភាគតាមការផ្ដល់យោបល់ ឱ្យមនុស្សងាប់ទេ សុំប្រយ័ត្នប្រយែង សូមផ្ដាំផ្ញើកុំឱ្យវាឡប់ព្រោះយូរទៅចង់ឡប់»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.