ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

អភិបាលខេត្តពោធិ៍សាត់ បំពាក់គ្រឿងឥស្សរយស ជូនអតីតយុទ្ធជនចំនួន១៤០នាក់ ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជន ២១ មិថុនា

អភិបាលខេត្តពោធិ៍សាត់ បំពាក់គ្រឿងឥស្សរយស ជូនអតីតយុទ្ធជនចំនួន១៤០នាក់ ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជន ២១ មិថុនា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា ក្រុងពោធិ៍សាត់ ចំនួន១៤០នាក់ ដើម្បីខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣។

នាឱកាសនោះដែរ លោក ខូយ រីដា បានថ្លែងថា នេះគឺជាលើកទី២ហើយ ដែលបានប្រារព្ធពិធីបំពាក់មេដាយ ជូនអតីតយុទ្ធជនកម្ពុជា ក្រុងពោធិ៍សាត់ មានចំនួន៨៤៩នាក់។ កាលពីថ្ងៃទី១៥ ខែឧសភា នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបំពាក់មេដាយជានិមិត្តរូបទូទាំងខេត្ត ដល់អតីតយុទ្ធជនក្រុងពោធិ៍សាត់ ចំនួន១៤០នាក់។

លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា​ ជានិច្ចកាលតែងតែចាត់ទុកស្មារតី នៃការតស៊ូដ៏អង់អាចក្លាហាន និងពលីកម្មដ៏ស្មោះស្ម័គ្រ របស់អតីតយុទ្ធជន គឺជាគម្រូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម ជាគុណបំណាច់ដ៏ធំធេង និងត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។ ដើម្បីផ្តល់កិត្តិយស ឱ្យស័ក្តិសម និងគុណបំណាច់នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច និងកំណត់យកថ្ងៃ២១ ខែមិថុនា ជាទិវាអតីតយុទ្ធជនត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ បំផុសចលនាគាំទ្រ លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ក្នុងសង្គមជា ពិសេសស្រទាប់យុវជន ជាអ្នកបន្តវេនឱ្យមានឧត្តមគតិមោះមុត រឹងមាំ និងមានសេចក្តីថ្លៃថ្នូរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ត្រូវសហការជាមួយសមាគមអតីតយុទ្ធជន ត្រូវយកចិត្តទុកដាក់ជួបសំណេះសំណាលសួរសុខទុក្ខ នៅតាមមូលដ្ឋាន កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការ ដើម្បីផ្សាភ្ជាប់មនោសញ្ចេតនា និងលើកទឹកចិត្តដល់អតីតយុទ្ធជន។ ជាការពិតណាស់ថា អតីតយុទ្ធជន ដែលជាកងកម្លាំងប្រដាប់អាវុធទាំង៣ ទាំងអស់បានឆ្លងកាត់ពុះពារ និងបានលះបង់សាច់ស្រស់ ឈាមស្រស់គ្រប់បែបយ៉ាង និងបានរួមចំណែកយ៉ាងសកម្ម ជាមួយសម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជ័យ ជម្នះធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃ។

លោកបានបន្តថា ទោះជាសព្វថ្ងៃ បានក្លាយជាជនស៊ីវិលរស់នៅក្នុងមូលដ្ឋាន ជាមួយក្រុមគ្រួសារក៏ពិតមែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់គ្រប់គ្រងទំនុកបម្រុងជាប់ជានិច្ច មិនទុកឱ្យរៀមច្បងជាអតីតយុទ្ធជន និងគ្រួសារណាម្នាក់ដាច់ស្បៀងស្លាប់នោះឡើយ ព្រោះថាកន្លងមកនេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន បានចងក្រង និងរៀបចំនូវរចនាសម្ព័ន្ធងាយស្រួលក្នុងការប្រាស័្រយទំនាក់ទំនង និងជួយគ្នាក្នុងគ្រាលំបាក។

ជាទូទៅអតីតយុទ្ធជនកម្ពុជា ពិនិត្យឃើញថា កម្រិតជីវភាពមិនមែនសុទ្ធតែល្អប្រសើរនោះទេ គឺភាគច្រើនពួកគាត់មានជីវភាពទ័លក្រ ជួបកង្វះខាត សុខភាពទ្រុឌទ្រោម និងមានអាយុកាន់តែច្រើនហេតុនេះក្នុងនាមរដ្ឋបាលខេត្ត សូមអំពាវនាវគ្រប់ស្ថាប័នមន្ទីរ អង្គភាព វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ដើម្បីផ្សារភ្ជាប់ជាមួយអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិអង្គរបវររបស់យើង។

យើងទាំងអស់គ្នាត្រូវជឿជាក់ស្មោះស័្មគ្រ និងគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សូមអរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ និងគោរពដឹងគុណស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ។ បន្ទាប់មកលោកបានអញ្ជើញបំពាក់គ្រឿងឥស្សរិយសការពារជាតិ ជូនអតីតយុទ្ធជនក្រុងពោធិ៍សាត់ ចំនួន ៨៤៩នាក់ ក្នុងនោះបំពាក់មេដាយ អស្សរិទ្ធ២រូប មេដាយមាស១៣២រូប និងមេដាយប្រាក់៧១៥រូប អមដោយថវិកា ៥ម៉ឺនរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.