ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

លោកយាយ-លោកតា ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រចំនួន៤ឃុំ ក្នុងស្រុកភ្នំក្រវាញ ទទួលបានអំណោយ ពីក្រុមការងារសប្បុរធម៌

លោកយាយ-លោកតា ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រចំនួន៤ឃុំ ក្នុងស្រុកភ្នំក្រវាញ ទទួលបានអំណោយ ពីក្រុមការងារសប្បុរធម៌

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោកស្រី ប៊ុន ចន្ទ្រា ទី នរិន្ទ និងលោកស្រី ប៉ែន ភក្តី យឹម វិសិដ្ឋ នៅថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារសប្បុរធម៌ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងបានផ្តល់អំណោយ ជូនលោកយាយ-លោកតា ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រចំនួន៤ឃុំ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ឃុំទាំង៤ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួមមាន៖

១. ឃុំលាច៖ ភូមិបាក់ត្រកួន, ភូមិបោះពួយ, ភូមិពេជបាន និងភូមិលាច សរុបចំនួន៧១គ្រួសារ
២. ឃុំសន្ទ្រែ៖ ភូមិក្សេត្របូរី (តំបន់ជើ និងតំបន់មល់) សរុបចំនួន៣៣គ្រួសារ
៣. ឃុំបាក់ចិញ្ចៀន៖ ភូមិបាក់ចិញ្ចៀន, ភូមិអូររំចង់, ភូមិដំណាក់អំពិល, ភូមិក្របៅជ្រុំ, ភូមិស្រែជង, ភូមិទួលពង្រ, ភូមិចាន់សេរី, ភូមិកំពង់ខ្ទុម និងភូមិអូរឫស្សី សរុបចំនួន៤៧គ្រួសារ
៤. ឃុំរកាត ភូមិវាលវង់ សរុបចំនួន៣៥គ្រួសារ។

អំណោយចែកជូនលោកយាយ លោកតា ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រ ក្នុង១គ្រួសារ រួមមាន៖ អង្ករចំនួន ២០គីឡូក្រាម, ត្រីខចំនួន ១យួរ, ទឹកត្រីចំនួន ១យួរ, ទឹកស៊ីអ៊ីវចំនួន ១យួរ, មី ចំនួន២កេស, សម្លៀកបំពាក់ យាយ-តា ចំនួន១កំប្លេ។ សរុបគ្រួសារក្រីក្រ និងលោកយាយ លោកតាទាំង៤ ឃុំចំនួន១៨៦គ្រួសារ។

ទន្ទឹមនឹងនេះដែរ ក្រុមការងារ ក៏បានចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាចំនួន ០២ឃុំ៖ ១. សាលាបឋមសិក្សាកោះរកគោ (តំបន់ជនបទ) ស្ថិតនៅភូមិរកគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង២. សាលាបឋមសិក្សាស្រែពង្រូល ស្ថិតនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងនោះ បាននាំអំណោយចែកជូនក្មួយៗសិស្សានុសិស្ស ចំនួន៤១៤នាក់ ដែលក្នុងម្នាក់ ទទួលបាន៖ កាតាប១, សៀភៅ២ក្បាល, ប៊ិក៣ដើម, ខ្មៅដៃ២ដើម, គូល័រ១ប្រអប់, ក្តារឆ្នួន១, ដបទឹក១, តុក្កតា១, អាវរងា១, ស្ករគ្រាប់ និងសូកូឡា១ កញ្ចប់។ សម្រាប់សិស្សដែលជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាចំនួន៥០,០០០រៀល ក្នុងម្នាក់។

ជាមួយគ្នានេះ ក៏បាននាំអំណោយចែកជូនលោកគ្រូ-អ្នកគ្រូ ចំនួន១៥ នាក់ ដែលក្នុងម្នាក់ ទទួលបានអាវចំនួន១ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.