ធ្លាយការណ៍សម្ងាត់ ៖ រ៉ុង ឈុន កំពុងរួមដៃជាមួយ សម រង្ស៊ី បំផ្លាញគណបក្សភ្លើងទៀន
ភ្នំពេញ៖ លោករ៉ុង ឈុន បានដើរខុសពីគោលការណ៍បក្សភ្លើងទៀនដោយបានទាក់ទងជាមួយ សម រង្ស៊ី ដែលកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ីដើម្បីរៀបផែនការបង្កចលាចល។ នៅយប់ថ្ងៃទី២៩ ខែឧសភា រ៉ុង ឈុន បានប្រកាសតាមវិទ្យុVOAប្រមូលផ្តុំមនុស្សប្រមាណមួយម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅចុងសបា្តហ៍នេះដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចមិនឱ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោតដែលផ្ទុយពីស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាលបក្សកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។នេះជាព័ត៌មានបែកធ្លាយពីផ្ទៃក្នុងគណបក្សភ្លើងទៀន។



