ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ ខេត្តកណ្តាល

ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ ខេត្តកណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ ខេត្តកណ្តាល
+++++++++++++++++
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅបរិវេណសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មានប្រសាសន៍ក្នុងទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោលើកទី១៤ នៅខេត្តកណ្ដាលនេះដែរ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ វិស័យសេដ្ឋកិច្ច និងវិស័យគមនាគមន៍មានការរីកចម្រើន ព្រមជាមួយកំណើនយានយន្តមានការកើនឡើងជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះគ្រោះថ្នាក់ចរាចរណ៍កើតមានជារៀងរាល់ថ្ងៃ ទោះបីជាមានកម្រិតទាបជាងមុនក៏ដោយ ដែលធ្វើឱ្យរាជរដ្ឋាភិបាលបានណែនាំដល់អង្គភាពពាក់ព័ន្ធទាំងអស់រួមគ្នាធ្វើយ៉ាងណាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ ឱ្យនៅកម្រិតទាបបំផុត។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវគ្រប់ប្រភេទ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមបើកបរប្រកបដោយការទទួលខុសត្រូវ និងគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀនឬគ្រឿងស្រវឹង និងប្រើប្រាស់យានយន្តឱ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដារ និងបច្ចេកទេសដែលបានកំណត់ ដើម្បីការពារសុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិរបស់ខ្លួន ដោយគោរពតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោនាយករដ្ឋមន្ត្រី គឺថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ មន្ត្រីចរាចរណ៍ទាំងអស់ត្រូវធ្វើការពន្យល់ ណែនាំ និងអប់រំប្រជាពលរដ្ឋ មុននឹងធ្វើការផាកពិន័យបទល្មើសចរាចរណ៍ និងត្រូវគោរពសិទ្ធរបស់ប្រជាពលរដ្ឋ។ ការផាកពិន័យច្បាប់ចរាចរណ៍ត្រូវផ្អែកលើគោលការណ៍ច្បាប់ ដែលមានជាធរមាន និងអនុវត្តឱ្យបានស្មើភាពគ្នា ដោយមិនបែងចែកឬប្រកាន់បក្សពួកនោះទេ។ ទន្ទឹមនឹងនោះរាល់ការផាកពិន័យត្រូវចេញវិក័យប័ត្រ និងយោងតាមមាត្រាច្បាប់ឱ្យបានត្រឹមត្រូវ ជៀសវាងការយកច្បាប់ចរាចរណ៍ធ្វើអាជីវកម្ម ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា កត្តាកំណើនមធ្យោបាយយានយន្ត ការមិនគោរពច្បាប់ចរាចរណ៍ ភាពខ្វះការយោគយល់អធ្យាស្រ័យពីអ្នកប្រើប្រាស់ផ្លូវ បានបង្កើតទៅជាបញ្ហាប្រឈម ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជារៀងរាល់ថ្ងៃ ជាពិសេស នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានផ្លូវជាតិសំខាន់ៗជាច្រើនខ្សែឆ្លងកាត់ តភ្ជាប់បណ្តារាជធានី ខេត្ត តែងជួបប្រទះនូវបញ្ហាប្រឈមនៃគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្ដម អភិបាលខេត្ត បន្តថា គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ២០២៣ ខេត្តកណ្ដាលមានគ្រោះថ្នាក់ចរាចរណ៍ កើតមានចំនួន ៣៣លើក ថយចុះ ២៦លើក បណ្តាលអោយស្លាប់ និងរងរបួស សរុបចំនួន ៥៧នាក់។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.