ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

ខេត្តកណ្តាល ប្តេជ្ញាខិតខំឱ្យក្លាយជាខេត្ត ODF Plus ទីមួយមុនគេនៅកម្ពុជា

ខេត្តកណ្តាល ប្តេជ្ញាខិតខំឱ្យក្លាយជាខេត្ត ODF Plus ទីមួយមុនគេនៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកណ្តាល ប្តេជ្ញាខិតខំឱ្យក្លាយជាខេត្ត ODF Plus ទីមួយមុនគេនៅកម្ពុជា
+++++
ខេត្តកណ្ដាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធាន PWG តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការជាដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្ដេជ្ញាខិតខំធ្វើយ៉ាងណាឱ្យខេត្តកណ្ដាល ក្លាយជាខេត្តODF Plus ទីមួយមុនគេនៅកម្ពុជា តាមរយៈសកម្មភាពបន្តអប់រំសុខភាពប្រជាជនចូលរួមថែរក្សាបរិស្ថានរស់នៅឱ្យបានស្អាតជាប្រចាំ ព្រមទាំងគិតគូរដល់និរន្តរភាពនៃការប្រើប្រាស់បង្គន់អនាម័យសម្រាប់ ប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះឱ្យកាន់តែប្រសើរជាងមុនថែមទៀត។

ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ និងផែនការបញ្ចប់ការបន្ទោសបង់ពាសវាពាសការកម្រិតខ្ពស់ ODF Plus កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី អភិបាកក្រុង-ស្រុកទាំង១៣ មន្ទីរពាក់ព័ន្ធអង្គការជាដៃគូ និងមន្ត្រីជំនាញជាច្រើនរូប។

ឯកឧត្ដម នុត ពុធដារ៉ា បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសទទួលស្គាល់ខេត្តកណ្តាល ជាខេត្តODF ខេត្តទីបីនៅកម្ពុជា ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ដែលនេះគឺជាមោទនភាពយ៉ាងធំធេងសម្រាប់ខេត្តកណ្ដាល និងមន្ត្រីទាំងអស់គ្នា។ ទន្ទឹមនឹងភាពជោគជ័យនេះក៏ខេត្តកណ្ដាលមិនបញ្ឈប់ត្រឹមនេះដែរ ខេត្តនឹងនៅតែប្តេជ្ញាបន្តសកម្មភាពអប់រំសុខភាពប្រជាជនឱ្យប្រើប្រាស់ បង្គន់អនាម័យ និងថែរក្សាបរិស្ថានរស់នៅឱ្យបានប្រសើរជានិច្ច ដើម្បីត្រៀមខ្លួនក្លាយជាខេត្ត ODF Plus ដោយគ្រាន់តែបំពេញបន្ថែមនូវចំនុចដែលខ្វះខាត់មួយចំនួនតែប៉ុណ្ណោះ។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានមានប្រសាសន៍ថា ខេត្តកណ្ដាលបានក្លាយជាខេត្ត ODF ហើយ ពិតជាបាននាំមកនៅកិត្តិយសនិងសេចក្តីថ្លៃថ្នូរយ៉ាងធំធេងសម្រាប់ខេត្តកណ្ដាលទាំងមូល ប៉ុន្តែយើងទាំងអស់គ្នានឹងមានភារកិច្ចជាបន្តទៀតដែលត្រូវបំពេញ និងត្រូវធ្វើនោះគឺការសម្រេចឱ្យបាននូវការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF Plus មួយកម្រិតបន្ថែមទៀត ដើម្បីសេចក្តីសុខដើម្បីសុខភាព និងដើម្បីជីវភាពរស់នៅសមរម្យរបស់ប្រជាពលរដ្ឋនិងសហគមន៍ថ្លៃថ្នូរ។

លោកស្រីបានបន្តថា ចំពោះសូចនាករសម្រាប់វាស់វែងកម្រិត ODF Plus គឺមិនខុសពី ODF ប៉ុន្មាននោះទេ គឺគ្រាន់តែយើងបន្ថែមចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន លាងដៃនឹងសាប៊ូឱ្យបាន ៩៥% ខ្នងផ្ទះទុកដាក់សំរាម ទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិភាពឱ្យបាន ៨៥% និងស្ថានភាពអនាម័យសមរម្យតាមស្ថាប័ន ឬអង្គភាពផ្ដល់សេវាឱ្យបាន ៨៥% ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.