ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី

ជនជាតិថៃចំនួន៦នាក់ដែលបង្ករបួសស្នាមហឹង្សាទៅពលរដ្ឋខ្មែរ៣នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ករណីនេះបង្កឡើងនៅក្រុងប៉ោយប៉ែត

ជនជាតិថៃចំនួន៦នាក់ដែលបង្ករបួសស្នាមហឹង្សាទៅពលរដ្ឋខ្មែរ៣នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ករណីនេះបង្កឡើងនៅក្រុងប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃចំនួន៦នាក់ដែលបង្ករបួសស្នាមហឹង្សាទៅពលរដ្ឋខ្មែរ៣នាក់ត្រូវបានកសាងសមណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ៖ជនជាតិថៃចំនួន៦នាក់មាន១.ឈ្មោះ SURADAT OUNOHENG ភេទប្រុសអាយុ១៩ឆ្នាំ ២.ឈ្មោះ NAKRIN ARKAROS ភេទប្រុសអាយុ២២ឆ្នាំ ៣.ឈ្មោះ PARINTORN JIESAK ភេទប្រុសអាយុ២០ឆ្នាំ ៤.ឈ្មោះ ISSARA SAIROONG ភេទប្រុសអាយុ២១ឆ្នាំ ៥.ឈ្មោះ THANAPAT MUSIPAT ភេទប្រុសអាយុ២១ឆ្នាំ ៦.ឈ្មោះ SITTICHAI WONGLAKORN ភេទប្រុសអាយុ២៣ឆ្នាំដែលស្នាក់នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ៖កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នៅចំណុចភូមិខាងលើមានជនរងគ្រោះចំនួន៣នាក់ជាពលរដ្ឋខ្មែរបានជិះម៉ូតូកង់បីដឹកដែកទៅធ្វើការដល់ចំណុចផ្លូវបំបែកបានរាដៃសំឆ្លងស្រាប់តែជនជាតិថៃដែលម៉ូតូកង់បី១គ្រឿងទៀតចុះមកជេប្រមាណនិងស្ទុះទៅវ៉ៃដែលមានបក្ខពួកចុះពីលើផ្ទៈជួលប្រមាណជាង១០នាក់មកជួយដោយមានដំបូងដុំថ្មទៅវិញទៅមកបណ្តាលរបួសខ្មែរម្នាក់និងថៃម្នាក់ដែលបង្កបែកក្បាលហូរឈាមហើយភ្លាមៗកម្លាំងនគរបាលនិងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះអន្តរាគមន៍ឃាត់ខ្លួនជនជាតិថៃដែលបង្ករបួសស្នាមនិងប្រើហឹង្សាបានចំនួន៦នាក់។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនបង្កជាជនជាតិថៃ៦នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរ ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.