ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ប្រកាស​ចូល​កាន់​មុខដំណែង​អភិបាលក្រុង​ប៉ោយប៉ែត​ក្រោម​អធិបតីភាព​ឯកឧត្តម សួន បវរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នៅ​សាលាក្រុង​ប៉ោយ​ប៉ែត បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខដំណែង​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​លោក សាន ស៊ានហូ ជំនួស​លោក​ង៉ោ ម៉េង​ជ្រួន ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ដំឡើង​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច​និង​តែ​តាំង​មន្ត្រីរាជការ​ស្រុក ក្រុង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ឯកឧត្តម សួន បវរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​។​

​នៅក្នុង​ពិធី​នោះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈអធិបតី មន្ត្រីរាជការ​គ្រប់​ស្ថាបន័និង​ប្រជាពលរដ្ឋ​ជា​ច្រើននា​ក់ ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី​លោក​សា វ៉ាន់​នី​ត​អាយុ​ធ្យា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្រះកែវ អមដោយ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្លង​លឹក ស្រុក​អារញ្ញ ប្រទេស​ថៃ​ផងដែរ​។​

​ថ្លែង​នៅក្នុង​ពិធី​ទាំងមូល​លោក​សាន ស៊ានហូរ ដែល​ជា​អភិបាលក្រុង​ប៉ោយប៉ែ​ត​ថ្មី​បាន​ថ្លែង​និង​ប្តេជ្ញាចិត្ត​គោរព​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យបាន​ម៉ឺងម៉ាត់​និង​ខិតខំ​រៀនសូត្រ​បន្ថែម​បង្កើន​ការយល់ដឹង​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ជា​ប្រមុខ ។​

​ជាមួយគ្នានេះដែរ លោក​នឹង​បាន​បន្តថា ៖ លោក​នឹង​ធ្វើ​ការដោះស្រាយ​បញ្ហា​ប្រឈម​សំខានៗ​ទាំងឡាយ​តាម​សំណើ​និង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដូចជា​៖​ជំរុញ​ការងា​រៀបចំ​បណ្តាញ​និង​ស្តា​ឡើងវិញ​នូវ​ប្រពន្ឋ័​លូ​.​បញ្ហា​អនាម័យ បរិស្ថាន​,​កសាង​និង​ជួសជុល​កែសម្រួល​ហេ​ដ្ឋា​រចនាសម្ពន្ធ័​ផ្លូវគម​នាគម​ន៍ ផ្លូវ​បេតុង ផ្លូវ​ក្រាល​ថ្ម​មិច ផ្លូវ​ក្រាល​គ្រួស​ក្រហម ផ្លូវ​ទីប្រជុំជន និង​តាម​ភូមិ​ព្រមទាំង​ចុះ​រៀបចំ​សណ្តាបធ្នាប់​នៅ​ច្រកទ្វា​អន្តរជាតិ​ពិសេស​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត​តែ​ម្តង​មិនឲ្យ​មាន​ការចត​រថយន្ត ម៉ូតូ​និង​រទេះ រទេះ​លក់ដូរ​ឡើយ​បើ​សិន​ធ្វើ​ការអបរំ​មិន​ស្តាប់​នឹងមាន​វិធានការ​។​

​បន្ថែម​ពី​នេះ លោក​នឹង​ជំរុញ​ឲ្យ​យកចិត្តទុកដាក់​ការងារ​មនុស្ស​ធ​ម៍ ដោយ​ឧបត្ថម​ដល់​ទុរគតជន ចាស់ជរា ជនពិការ​គ្មាន​ទីពឹង​ជួប​ការលំបាក ក្នុងនោះ​លោក​ក៏​បាន​រៀបចំ​ឲ្យមាន​វេទិការ​បញ្ចេញ​មតិយោបល់​ដោយ​មាន​ថ្នាក់ដឹកនាំ​ក្រុង​ជា​វាគ្មិន​និង​មាន​ការចូលរួម​ជា​សំណួរ​និង​សំណូមពរ​ពី​ប្រជា​ពលរដ្ឋ​ផ្ទាល់​នៅ​វិទ្យុ​FM តាម​វេលា​សមស្រប​។​

​បន្ទាប់ពី​លោក​សាន ស៊ានហូ ឡើង​អាន​សរ​កថា​ប្តេជ្ញាចិត្ត​ឯកឧត្តម សួន បវរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​គាំទ្រ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​លោក​អភិបាល​ក្រុង​ថ្មី និង​សង្ឃឹមថា​លោក​សាន ស៊ានហូរ នឹង​ធ្វើ​បាន​ព្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​ស្គាល់​និង​ជឿជាក់​លើ​រូប​លោក​។​

​បន្ថែម​ពី​នេះ​ឯកឧត្តម​អភិបាល​បាន​បន្តថា​៖​បញ្ហា​អនាម័យ បរិស្ថាន​ជា​កត្តា​សំខាន់​ខ្លាំងណាស់​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ចូលរួម​ជួយ​គ្នា តែ​បើ​លោក​អភិបាល​ក្រុង​ធ្វើ​ម្នាក់ឯង​មិនអាច​ធ្វើទៅបាន​នោះទេ​លុះត្រាតែ​មាន​ការសហការ​គ្នា​ជាមួយ​បងប្អូន​ទើប​បាន​ការងារ​បាន​ជោគជ័យ​។​

​ភ្ជាប់​ជាមួយ​នឹង​ការតែងតាំង​នេះ​ដែរ​នៅ​រសៀល​ថ្ងៃ​ខែ​ដ​ដែរ​លោក​សាន ស៊ានហូ អភិបាល​ក្រុង​ថ្មី​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាត​ចុះ​ត្រួតពិនិត្យ​នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​ធ្វើ​ការកែសម្រួល​និង​ធ្វើ​ការបាញ់ទឹក​លាង​សំអាត​។​ជុំវិញ​រឿង​ខាងលើ​នេះ​ដែរ​ប្រជាពលរដ្ឋ​បាន​អបអរសាទ​រលោក​អភិបាល​ក្រុង​ថ្មី​ដែល​បាន​ឡើង​ជា​អភិបាលក្រុង​និង​មាន​ចំណាត់ការ ប្តេជ្ញា​ចិត្ត​យ៉ាង​មុះមុត​ដើម្បី​ប្រជាពលរដ្ឋ​៕

 

r171212a1

r1712122 r1712125 r1712123 r171212a2 r171212a6 r171212a3 r171212a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.