ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

​ពិធី​បិទ​ការប្រកួត​កីឡា​មហាជន​ពានរង្វាន់ លោក ចាន់ ចេស្ដា​អភិបាល​ខេត្ត​កំពត ជ្រើសរើស ជើងឯក​ទូទាំង​ខេត្ត ឆ្នាំ​២០១៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ ការប្រកួត​កីឡា​មហាជន ពានរង្វាន់​របស់ លោក ចាន់ ចេស្ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត “​បាល់ទាត់ បាល់បោះ និង​ប៉េតង់​”(​ប៊ូ​ល​) ដើម្បី​ជ្រើសរើស ជើងឯក​ទូទាំង​ខេត្ត ប្រចាំឆ្នាំ ២០១៧​នេះ​។

​បន្ទាប់ពី​បាន​ដំណើរការ​ប្រកួត អស់​រយៈ ពេល​ជាង​មួយ​សប្តាហ៍​កន្លងមក នៅ​ទី លាន​ការប្រកួត​នា​ពហុ​កីឡដ្ឋាន​ខេត្ត ត្រូវ បាន​ធ្វើ​ពិធី​បិទ​ការប្រកួត នា​រសៀល​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ឆ្នាំ ២០១៧ ក្រោម​វត្តមាន លោក ចាន់ ចេស្ដា​អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​។​

​យោងតាម​របាយការណ៍​លទ្ធផល នៃ​ការ ប្រកួត លោក​កៅ រិទ្ធ អនុប្រធាន​មន្ទីរ អប់រំ​យុវជន​និង កីឡា​ខេត្ត​បានឲ្យដឹងថា​៖ ការប្រកួត​នេះ​បាន​ចាប់់​ដំណើរការ​ប្រកួត ពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​និង​ត្រូវបាន​បញ្ចប់​នៅ​រសៀល ថ្ងៃទី​០៨ ខែ​ធ្នូ​ឆ្នាំ ២០១៧​។ ក្នុងនោះ​មាន​ការប្រកួត​កីឡា បី​ប្រភេទ​គឺ បាល់់ទាត់់ បាល់បោះ និង ប៉េតង់​(​ប៊ូ​ល​)​។​

ជា​លទ្ធផល​ក្នុងនោះ​មាន​ក្រុម​កីឡាករ​បាន​ចូលរួម​ការប្រកួត ទី​១- កីឡាបាល់ទាត់ មាន​ចំនួន​១០​ក្រុម បាល់បោះ​ចំនួន​៦​ក្រុម និង កីឡា​ប៉េតង់​ចំនួន​១៦​ក្រុម​មាន​កីឡាករ​សរុប​៣១៦​នាក់​។​

ចំណែកឯ​ចំណាត់ថ្នាក់​លេខ​១​បាល់ទាត់​បាន​ទៅ​លើ​ក្រុម​កីឡាករ​មន្ទីរ​ការងា​ខេត្ត​ដោយ​បាន​ទទួលពាន​មួយ​អម​ប្រាក់​២​លាន​រៀល​លេខ ២​បាន​ទៅ​លើ​ក្រុម​កីឡាករ កំពង់​កណ្ដាល​ទទួលបាន​ប្រាក់​១​លាន​៥​សែន​រៀល និង​លេខ​៣​បាន​ទៅ​ក្រុម កីឡាករ​ស្នងការ​នគរបាល​ខេត្ត​កំពត​ទទួលបាន​ប្រាក់​១​លាន​រៀល​។

បាល់បោះ​លេខ​១​បាន​ទៅ​លើ​ក្រុម​កីឡាករ​ក្រុមហ៊ុន​ស៉ីម៉ង់ត៍​ហ៊​ស៉ីន​ចក្រី​ទីង​ទទួលបាន​ពាន​មួយ​អម​ដោយ​ប្រាក់​១​លាន​រៀល លេខ​២​បាន​ទៅ​លើ​ក្រុម​កីឡាករ​ព្រះ​រាជសម្ភារ​ទទួលបាន​ប្រាក់​៨០​ម៉ឺន​រៀល​និង​លេខ​៣​បាន ទៅលើ​ក្រុម​កីឡាករ​កំពង់់​កណ្ដាល​ទទួលបាន​ប្រាក់​៦០​ម៉ឺន​រៀល​។
រីឯ​កីឡា​ប៉េតង់ (​ប៊ូ​ល​)​លេខ​១​បាន​ទៅ​លើ​ក្រុម​កីឡាករ​មន្ទីរអប់រំ​(២)​ទទួលបាន​ពាន​មួយ​អម​ដោយ​ប្រាក់​១​លាន​រៀល​លេខ​២​បាន​ទៅ​លើ​ក្រុម​កីឡាករ​ស៊ុប​ម្លប់​ក្ងោក​ទទួលបាន​ប្រាក់​៨០​ម៉ឺន​រៀល និង​លេខ​៣​បាន ទៅលើ​ក្រុម​កីឡាករ​មន្ទីរអប់រំ​(៣)​ទទួលបាន​ប្រាក់់​៦០​ម៉ឺន​រៀល​។​

​មានប្រសាសន៍​សំណេះសំណាល លោក ចាន់ ចេស្ដា បាន​កោតសរសើរ​ចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ក៏​ដូច​កីឡាករ​ទាំងអស់​ដែល​បាន​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ក្នុង​ដំណើរការ​នៃ​ការប្រកួត ឈរ​លើ​ស្មារតី​បទពិសោធន៍​បច្ចេកទេស​ធ្វើឲ្យ​ដំណើរការ​នៃ​ការប្រ​កួតទទួលបាន​លទ្ធផល​ជោគជ័យ​។​

​លោក ចាន់ ចេស្ដា ក៏​បាន​គូស​បញ្ជាក់ឲ្យ​ដឹង​ដែរ​ថា​៖​ការប្រកួត​ពានរង្វាន់​កីឡា​ទាំង​បី​ប្រភេទ​នេះ​គឺ​ដើម្បី​អបអរសាទរ​នៃ​ទិវា​ថ្ងៃកំណើត ២​ធ្នូ​ដែល​ជា​ថ្ងៃ​ថ្ងៃកំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក៏ដូចជា​រួមចំណែក​ក្នុងការ​លើកកម្ពស់​វិស័យ កីឡា​កម្ពុជា​ផង​ដែរ​។ ដូចនេះ​សូមឲ្យ​កីឡាករ​ទាំងអស់​ទោះបី​មិន​បាន​ពាន ក៏​ដោយ​ត្រូវ​បន្ត​ខិតខំ​ពង្រឹងសមត្ថភាព​បន្ថែមទៀត​ដើម្បី​ទទួល​យក​ស្នាដៃ​នៅ​វគ្គ​ក្រោយ​៕ ណា​រិទ្ធ​

 

r171211a1-(25) r171211a1-(19) r171211a1-(18) r171211a1-(22) r171211a1-(17)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.