ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ក្រុម​ការងារ​ចំរុះ​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ​បើក​កិច្ចប្រជុំ​ដើម្បី​ពង្រឹង​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​និង​រក​ដំណោះស្រាយ​ដើម្បី​បើក​ច្រក​តំបន់​បង្គោល​សីមា​លេខ​៤៣​របស់​ក្រុមហ៊ុន​សំ ផាន់​ណា​រិទ្ធិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ក្រុម​ការងារ​ចំរុះ​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ​បាន​បើក​កិច្ចប្រជុំ​និង​សំណេះសំណាល​ដើម្បី​ពង្រឹង​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​និង​ដោះស្រាយ​សកម្មភាព​មិន​ប្រក្រតី​មួយចំនួន​ដើម្បី​បើក​ច្រក​តំបន់​បង្គោល​សីមា​លេខ​៤៣​របស់​ក្រុមហ៊ុន​សំ ផាន់​ណា​រិទ្ធិ​។​សូម​ជំរាប​ដែរ​ថា​៖​អង្គប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​បរិវេណ​បង្គោល​សីមា​លេខ​៤៣ ចំណុច​TA(553-273 ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ចាន់​យុំ ឃុំ​អូ​បី​ជាន់ ស្រុក​អូជ្រៅ ខេត្ត​បន្ទាយមានជ័យ​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​សមាសភាព​ចូលរួម​ក្នុង​ពិធី​ទាំងមូល​រួមមាន​៖​ភាគី​ខាង​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧត្តមសេនី​យ៍ទោប្រាក់ សោភ័ណ គណៈបញ្ជាការ​ឯកភាព​តំបន់​ទី​១​ខេត្ត​បន្ទាយមានជ័យ​,​លោក​ឧត្តមសេនីយ៍ត្រី​ឃួន ជឿន មេបញ្ជាការ​កងការពា​រ​ព្រំដែន​គោក​លេខ​៥០៣,​វរសេនីយ៍ត្រី​សួ បូរ៉ា នគរបាល​ការពារ​ព្រំដែន​៩១១,​លោក​ឧត្តមសេនីយ៍​ត្រីនេត សំអាត ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​,​លោក​ព្រឹនបាល​ឯកសំ សូ​វៀត កងរាជអាវុធហត្ថ​,​លោក​វរសេនីយ៍ត្រី​សា​ឌុន ណា​រ៉ាត់ ការិយាល័យ​ព្រំដែន ជ​.​គ​,​លោក​វរសេនីយ៍ត្រី​លឹម នី​ម ការិយាល័យ​ទី​២ ជ​.​គ​និង​លោកឧ​ញ្ញា​សំ ផាន់​ណា​រិទ្ធិ​។​ដោយឡែក​ភាគី​ថៃ​សមាសភាព​ចូលរួម​មាន​ចំនួន​២០​នាក់​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ថា​ផានុន​ណង​ភុង មេបញ្ជាការ​កង​វរ​សេនា​សេនា​ធំ​ការពារ​ព្រំដែន​លេខ​១២​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​នៅក្នុង​អង្គប្រជុំ​ភាគី​ថៃ​បាន​លើក​ពី​បញ្ហា​កម្ពុជា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ថៃ​ធ្វើ​ស្រែ​លើ​ផ្ទៃដី​១១៩​រ៉ៃ​លើ​ចំនួន​១១​គ្រួសារ​ដែល​ប្រជាពលរដ្ឋ​ថៃ​ធ្លាប់​ធ្វើ​ស្រែ​មុន​MOU​ឆ្នាំ​២០០០ បើសិន​ជា​ភាគី​កម្ពុជា​អនុញាតិ​ឲ្យ​ប្រជាពលរដ្ឋ​ថៃ​ធ្វើ​ស្រែ​ចំនួន​ខាងលើ​នោះ​ពុំមាន​បញ្ហា​ឡើយ​។​ដោយឡែក​ភាគី​កម្ពុជា​បាន​បញ្ជាក់ថា​៖​ដីស្រែ​ចំនួន​១១៩​រ៉ៃ​នេះ​អាជ្ញាធរ​ខាង​កម្ពុជា​បាន​ប្រគល់​ដី​ចំនួន​៦៤​ហិច​តា​ទៅ​ក្រុមហ៊ុន​សំ​ផាន់ ណា​រិទ្ធិ ដើម្បី​អភិវឌ្ឍន៍ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ឈានដល់​ការតភ្ជាប់​បើក​ច្រក​រវាង​ប្រទេស​ទាំងពី​កម្ពុជា​-​ថៃ​។​

​ជាមួយគ្នានេះដែរ ភាគី​ទាំងពី​បាន​សុំណូមពរ​និង​ឯកភា​ព​គា្ន​រួមមាន​៖
១/​ភាគី​ថៃ​នឹង​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់លើ​របស់​គេ​។​
២/​ភាគី​កម្ពុជា​សុំ​ធ្វើ លើ​ករោង ដាក់​កម្លាំង​យោធា​និង​នគរបាល​ការពា​ព្រំដែន​ដើម្បី​ឃ្លាំមើល ដី​ក្នុង​ភូមិសាស្ត្រ​បង្គោល​សីមា​លេខ​២៣ ភាគី​ថៃ​បាន​ឯកភាព​តាម​សុំណូមពរ​ភាគី​កម្ពុជា​។​

​សូម​បញ្ជាក់​ដែរ​ថា ៖ នៅក្នុង​អង្គពិធី​ប្រជុំ​និង​សំណេះសំណាល​នោះដែរ​ភាគី​ទាំងពី​ហាក់បីដូចជា​មាន​ភាព​រា​ក់​ទាក់និង​ស្និត​ស្នាល​ល្អប្រសើ​គួឲ្យគត់សម្គាល់ ។ ក្រោយ​ពី​កិច្ចប្រជុំ​និង​សំណេះសំណាល​ភាគី​ទាំងពី​បាន​ថតរូប​រួម​គ្នា​ទុកជា​អនុស្សាវរីយ៍​និង​ទទួលទាន​ហារ​រួមគ្នា​ទាំង​ទឹកមុខ​យ៉ាង​សប្បាយរីករាយ​ផងដែរ​៕

 

 r171208b2 r171208b3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.